adverise with khmeread Unnamed

ប៉ូលិស​ខេត្តកណ្តាល​បញ្ជូន​អា​អន្ទិត ​"​បិសាច​តណ្ហា​ឈាម​ត្រជាក់" ​ញាត់​គុក​រឿង​គំរាម​សង្សារ​៣​នាក់​ស្តាប់ចម្លើយសារភាពរឹតតែហួសចិត្ត

    កណ្ដាល ​៖ ប៉ូលិស​ខេត្តកណ្តាល​បាន​បញ្ជូន​អា​អន្ទិត​ម្នាក់​គំរាម​បង្ហោះ​រូបអាក្រាត​សង្សារ​៣​នាក់​តាម​ហ្វេ​ស​ប៊ុ​ក ទៅ​ញាត់​គុក​កាលពី​ថ្ងៃទី២០ ​កញ្ញា ​២០១៦​នេះ​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល​បង្គាប់​ឱ្យ​ឃុំខ្លួន​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ កាន សុគន្ធា​រិ​ទ្ធ ហៅ​យុង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ កើត​នៅ​ភូមិ​ក្រពើ​ហា ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្ដាល មុខរបរ​នៅផ្ទះ  នៅ​លីវ​ទោស​ពីមុន គ្មាន ត្រូវបាន​ចោទប្រកាន់ ពីបទ​៖ គម្រាមកំហែង​​ដោយមាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ។​

    សាលាដំបូង​ខេត្តកណ្ដាល បានចេញ​ដីកា​បង្គាប់ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​លេខ​៖ ១៨៥២ ដក​.​ប​.​ឃ​ខ​ចុះ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយ​លោក ចៅក្រម ស៊ើបសួរ គឹម ម៉េង ប្រព្រឹត្ត​នៅ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦  ដែលមាន​ចែងឱ្យ​ផ្ដន្ទាទោស តាម​បញ្ញត្តិ មាត្រា ២៣២ នៃ​ក្រម​ព្រហ្មទណ្ឌ។​

    គួររំលឹកថា យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ចាប់ខ្លួន នា​ថ្ងៃទី​១៨​កញ្ញា​នេះ​បន្ទាប់ពី​បាន​យក​រូបថត​អាក្រាតកាយ​សង្សារ​៣​នាក់​គំរាម​យកលុយ បើ​មិនឱ្យ​លុយ​នឹង​យក​រូប​ទាំងនោះ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានឱ្យដឹងថា នេះ​គឺជា​ករណី​ថ្មី​មួយ​ដែល​យើង​មិន​ធ្លាប់បាន​ជួប​ក៏​អាច​ចាត់ទុកថា​ជា​លើកដំបូង​ផងដែរ​..​.ដែល មាន​បុរស​ម្នា​ក់បាន​ប្រើ​បណ្តាញ​សង្គម Facebook និង Messenger ដើម្បី​ទាក់ទង​ស្រីៗ​ធ្វើជា​សង្សា​ពេល​បាន​ខ្លួន​ហើយក៏​ប្រើ​មនោសញ្ចេតនា​បញ្ឆោត​ឱ្យ​សង្សារ​ខ្លួន​ថតរូប​អាក្រាត​ផ្ញើមក​ឱ្យ​ខ្លួន​តាម Messenger រួចហើយ​បុរស​ថោកទាប​ម្នាក់នេះ​បាន​បន្ត​យក​រូបនោះ ផ្ញើឱ្យ​មិត្ត​ភ​ក្តិ​មើល​លេង​។​

    លោក​ អ៊ា​វ​ ចំរើន​ បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​គេ​ថែមទាំង​បាន​យក​រូបអាក្រាត នេះ​ទៅ​គំរាម​សង្សារ​ខ្លួន​ឱ្យ​រកប្រាក់​ឱ្យ​គេ​ចាយ​ទៀតផង​។​ បើ​ពុំ​នោះគេ​យក​រូប​ទាំងនោះ​ទៅ​បង្ហោះ​នៅលើ Facebook មិនខានឡើយ​។​

    លោក​បន្តថា អំពើ​នេះ​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​រៀបចំ​សំណាញ់​បង្ក្រាបបាន​ក្រោយពេល​ជនរងគ្រោះ​ចុងក្រោយ​ទ្រាំ​មិនបាន​ទើប​ដាច់ចិត្ត​មកប្តឹង​ប៉ូលិស​ ដើម្បី​បញ្ចប់​ការគំរាមកំហែង​ពី​អា​.​នរក​មួយ​នេះ​..​.។​

    តាម​ការ​ឆែក​ក្នុង​ទូរស័ព្ទ​ជនល្មើស​ (​បិសាច​តណ្ហា​ឈាម​ត្រជាក់​)​ មួយ​នេះ​មាន​រូប​ជនរងគ្រោះ​មិន​ក្រោម​៥​នាក់​ឡើយ​..​.ហើយ​តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ថា​មាន​ច្រើន​ទៀត​តែ​មិន​ចាំ​ចំនួន​...​។​

    តើ​សុភាពបុរស​ទាំងឡាយ​ដាច់ចិត្ត​ធ្វើ​របៀបនេះ​ដាក់​សង្សារ​ជាទី​ស្រឡាញ់​របស់ខ្លួន បានទេ​...? ហើយ​ចំពោះ​សុភាពនារី​ទាំងឡាយ​អើយ​ក៏​សូមមេត្តា​បើទោះជា​ស្រឡាញ់​សង្សារ​យ៉ាងណាក៏ដោយ​ក៏​កុំ​លេងល្បែង​ថតរូប​បែបនេះ​ផ្ញើឱ្យ​សង្សារ​ខ្លួន​ធ្វើ​អ្វី​ណា​...?
​អំពើ​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​រកប្រាក់​ឱ្យ​ខ្លួន​ដែលជា​សង្សារ​នឹង​គ្នា​នោះ​...​។​

    លោកស្នងការ​បន្តថា  ជនរងគ្រោះ​កញ្ញា វ​.​ណ​.​ន ​អាយុ ១៧ ឆ្នាំ​ជា​សិស្សសាលា​មាន​លំនៅៗ​ភូមី​ថ្មី​២ ​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ ​ត្រូវជា​សង្សារ​ស្រឡាញ់គ្នា​ជាមួយ​ជនល្មើស​ឈ្មោះ​កាន សុគន្ធា​រឹទ្ធ​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី​ក្រុង​តាខ្មៅ​បាន​ស្រឡាញ់គ្នា​តាំងពីដើម​ឆ្នាំ​២០១៥​មកម្ល៉េះ  ហើយ​បាន​ដល់ទី​ជម្រៅ​ជាមួយគ្នា​ទៀតផង​។​

    លោក​បន្តថា ចំណង​ស្នេហ៍​មួយ​នេះ​ចេះតែ​មានការ​រកាំរកូស​និង​គ្នា​ជារឿយៗ​តែ " បែក​ហើយ​ជួបៗ "​ក្នុង​រយៈពេល​ស្រឡាញ់គ្នា​គូស្នេហ៍​មួយគូ​នេះ​បាន​ណាត់ជួប​នៅផ្ទះ​សំណាក់​ពេល​ថ្ងៃ​ជារឿយៗ.​..​រហូត​ពេល​មួយ​ខាង​ប្រុស ​"​ជនល្មើស​"​ បានចេញ​ទៅលេង​ម្តាយ​នៅ​ស្រុក​ចិន​ដោយ​នឹក​សង្សារ​ពេក​ក៏​ឱ្យ​សង្សារ​ថតរូប ​" អាក្រាតកាយ " ផ្ញើ​តាម Messenger ឱ្យ​ទៅ​ខ្លួន​មើល​ញឹកញាប់​និង​ច្រើន​ប៉ុស្តិ៍​ផងដែរ​។​

    ពេល​ជនល្មើស​មកដល់​ស្រុក​វិញ​ក៏បាន​ផ្ញើ​សារ​មក​ប្រាប់​ឱ្យ​សង្សារ​ខ្លួន​រកប្រាក់​ឱ្យ​៤០០ដុល្លារ​ថា​ខ្លួន​ត្រូវការ​ប្រាក់​..​.។ នារី​រងគ្រោះ​មិនមាន​ប្រាក់​ឯណា​ឱ្យទៅ​សង្សារ​ខ្លួន​នោះទេ​។​ ជនល្មើស​ក៏​គំរាម​បង្ហោះ រូបអាក្រាត​កាយ​របស់​សង្សារ​ខ្លួន​លើ​បណ្តាញ​សង្គម Facebook។ ​រួច​ជនល្មើស​ក៏​បង្ហោះ​រូបអាក្រាត​ពាក់កណ្តាល​ខ្លួន​១​លើក​។ ​រួច​បន្ត​គំរាម​បង្ហោះ​រូប​ដោយ​បញ្ចេញ​មុខមាត់​ និង​រូប​កេរ​ភេទ​របស់​ជនរងគ្រោះ​ទៀតផង​..​​.។​

    ដើម្បី​ការពារ​ខ្លួន​និង​រក្សា​កិត្តិយស​របស់ខ្លួន​...​កញ្ញា​រងគ្រោះ​ក៏បាន​មកប្តឹង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​តាខ្មៅ​ទើប​ប៉ូលិស​រៀបចំ​កម្លាំង​ហើយ​ណាត់​ឱ្យ​ជនល្មើស​មក​យកប្រាក់​ដើម្បី​បង្ក្រាប​ចាប់ខ្លួន​ជនល្មើស​តាមច្បាប់​...​។​

    នេះ​គឺ​លើកទីមួយ​ហើយ​ដែល​ជនល្មើស​ធ្វើ​សកម្មភាព​គំរាម​ទារប្រាក់​តាម​បណ្តាញ​សង្គម​និង​ប្រព្រឹត្ត​ចំពោះ​គូស្នេហ៍​របស់ខ្លួន។​

    លោកស្នងការ​បាន​អំពាវនាវ​ថា " យើងខ្ញុំ​សូម​អ​ធ្យា​ស្រ​យ័​ចំពោះ​ការដាក់​រូប​បង្ហោះ​ក្នុងករណីនេះ​គឺ​មិនអាច​ដាក់​រូប​ជនរងគ្រោះ​បានឡើយ​ដើម្បី​រក្សា​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ផង​នោះ​។​ យើងខ្ញុំ​សូម​អំពាវនាវ​ចំពោះ​សុភាពបុរស​ទាំងឡាយ​មេត្តា​រក្សា​និង​ផ្តល់​តម្លៃ​ដល់​ស្ត្រី​ខ្មែរ​យើង​ផង​បើទោះជា​មានការ​បែកបាក់​ចែកផ្លូវ​គ្នា​ដើរ​ទៅហើយ​ក៏ដោយចុះ​ក៏​សូម​រក្សា​ការគោរព​មួយ​នេះ​ឱ្យ​ស្ថិតនៅក្នុង​អារម្មណ៍​លោក​អ្នកជា​ដរាប​។ ហើយ​ចំពោះ​សុភាពនារី​នៃ​យើង​ទាំងឡាយ​ក៏​សូមមេត្តា​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ​ចេះ​លាក់​ចេះ​បាំង​កេរអាករ​ដែល​អ្នក​ម្តាយ​វង្ស​ត្រកូល​បានប្រគល់​ជា​មរតក​កុំ​ទុកចិត្ត​បុរស​ដែល​ខ្លួន​ស្រឡាញ់​នោះ​ហើយ​សុខចិត្ត​ធ្វើតាម​គ្រប់បែបយ៉ាង​បែបនេះ​អី​។ ​សូមមេត្តា​អ​ភ​យ័​ទោស​ផង​បើសិន​ជាមាន​កំហុសឆ្គង​..​ព្រោះ​ជា​បំណងល្អ​"៕

adverise with khmeread

មតិយោបល់