14438994 295723037475483 1696136539 o

បញ្ជូន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​ទៅ​តុលាការ​

    ពោធិ៍សាត់ ៖ ប៉ូលិស​ខេត្តពោធិ៍សាត់​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​២០​ កញ្ញា​នេះ ​បន្ទាប់ពី​ប៉ូលិស​ស្រុក​ក្រគរ ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​ទៅលើ​កុមារី​អាយុ​១០​ឆ្នាំ កើតឡើង​នៅក្នុង​ព្រៃ​ម្តុំ​ចំណុច​កោះ​កេង ស្ថិតក្នុង​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ ។​

    តាម​ការរៀប​រាប់រប​ស់​កុមារី​រងគ្រោះ ឈ្មោះ ប​.​ស​.​រ អាយុ​១០​ឆ្នាំ បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ និង​ប្អូនស្រី​បាន​ទៅ​មើល​គោ​ក្នុងព្រៃ​ពីរ​នាក់​បងប្អូន ស្រាប់តែ​មកដល់​ពេល​កើតហេតុ​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​ដើរ​តម្រង់​មករក​ខ្លួន ក៏​នាំគ្នា​រត់​។​ ខណៈនោះ​ជនសង្ស័យ​បាន​ស្រែក​ឱ្យ​រូបនាង​ខ្ញុំ​ពីរ​នាក់​បងប្អូន​ឈប់ ហើយក៏​សួរថា "​មាន​ឃើញ​មនុស្ស​ប្រុស​០២​នាក់ ដើរកាត់​តាម​នេះ​ទេ"​។​

    ក្មេងស្រី​រងគ្រោះ ឆ្លើយថា​" អត់​បានឃើញ​ទេ " ។​ជនសង្ស័យ​ក៏​ចាប់​ឱប​ជនរងគ្រោះ រួច​ស្រាតខោ​ខ្លួនឯង និង​ស្រាតខោ​ជនរងគ្រោះ ជនសង្ស័យ​បាន​យក​លឹ​ង្គ​របស់ខ្លួន​ទៅ​ញុ​ល​ប្រដាប់ភេទ​ជនរងគ្រោះ​រហូត​ចេញ​ទឹកកាម​បានសម្រេច។ ប៉ុន្តែ​មិន​ស៊ីជម្រៅ​ទេ ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៏​ដើរចេញ​បាត់ទៅ បន្ទាប់មក​ប្អូនស្រី​របស់​ជនរងគ្រោះ បាន​រត់ទៅរក​ម្តាយ​នៅផ្ទះ​អំពី​រឿង​ហេតុដែល​ជនសង្ស័យ​បាន​ប្រព្រឹត្តិ​មកលើ​បងស្រី​របស់ខ្លួន។​

    លោក​វរសេនីយ៍ត្រី ឯម រុន អធិការ​ប៉ូលិស​ស្រុក​ក្រគរ បានឱ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ លោក​មេ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ និង​ចាប់​ជនសង្ស័យ​តាម​ការចង្អុលបង្ហាញរ​បស់​ជនរងគ្រោះ បាន​ម្នាក់​ឈ្មោះ បូរ សា​ធឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅផ្ទះ​ជនសង្ស័យ រស់នៅ​ភូមិ​ទួល​អណ្តែត ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន។ ​បន្ទាប់ពី​បាន​ចម្លើយសារភាព​ពី​ជនសង្ស័យ ប៉ូលិស​បាន​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​បន្ត៕
 

មតិយោបល់