adverise with khmeread Unnamed %281%29

នៅ​ក្មេង​សោះ​ចេះ​លក់​គ្រឿងញៀន​ជាប់​ខ្នោះ​ប៉ូលិស​ក្រុង​តាខ្មៅ​

    កណ្តាល ៖ មនុស្ស​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី ជួញដូរ​នូវ​សារធាតុ​ញៀន​នា ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​១២ នាទី ចំណុច​ផ្ទះសំណាក់​៣៦២ បន្ទប់​លេខ​៣ ស្ថិតនៅ​ក្នុងភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។



    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ រិ​ន សុធី ភេទ​ប្រុស អាយុ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​ និង​២-​ឈ្មោះ ឈិ​ត ស្រី​ណា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិត​ប្រា​ដក។

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ice) ១៣​កញ្ចប់​តូច​។​

    ប៉ូលិស​បន្តថា​នៅពេល​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញឿ​ន និង​កម្លាំង​ប៉ុស្តិ៍​ដើម​មៀន ល្បាត​ក្នុងភូមិ​សាស្ត្រ បានទទួល​ព័ត៌មាន កិច្ចសហការ​ល្អ មានការ​សង្ស័យ​បន្ទប់​លេខ ៣ ចំពោះ​ភ្ញៀវ​០២​នាក់​ដែល​ចូល​ស្នាក់​នៅមាន​អាយុ​តិច​ហើយ​នៅ​ក្មេង​ទៀត។



    ដោយ​ទទួលបាន​ការអនុញ្ញាត​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល ក្រុមការងារ ចុះ​ធ្វើការ​ពិនិត្យ ឃើញ​មាន​ថ្នាំញៀន​១៣​កញ្ចប់។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាពថា ថ្នាំញៀន ពិតជា​របស់​ពួកខ្លួន​មែន ដោយ​ទិញ​ក្នុងតម្លៃ​ (៣០​ម៉ឺន​រៀល​) ក្នុងភូមិ​លេខ​១  ឃុំ​ស្វាយ​រលំ  ដើម្បី​ចែកចាយ​បន្តទៅ​មិត្ត​ភក្តិ ​និង​អ្នកផ្សេង​ដែល​ត្រូវ​ការចង់​ទិញ។​

    ចំណែក​ខ្លួនឯង​ផ្ទាល់​បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​១​ឆ្នាំ​មកហើយ ហើយ​បែកគំនិត​ចែកចាយ​បន្ត។ ​ជនសង្ស័យ រួមជាមួយ​វត្ថុតាង កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់