adverise with khmeread 14397211 295741447473642 1971071298 n

ឃាត់​ក្មេង​ទំនើង​ម្នា​ក់នៅ​ខណ្ឌចំការមន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន បាន​បង្ក្រាប​ក្មេង​ទំនើង​ម្នា​ក់នៅ​ថ្ងៃទី១៩ ​កញ្ញា ​ឆ្នាំ​២០១៦ ​ម៉ោង១១ ​និង​១៥​នាទី​យប់​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​១​នាក់ ពាក់ព័ន្ធ​ករណី មាន​ដាវសាំ​ម៉ូ​រ៉ៃ​ជាប់​នឹង​ខ្លួន នៅត្រង់ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ផ្លូវ​លេខ​២៧១​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​អៃ សំ​អ​ល ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​មុខរបរ​បគ្គ​លិ​ស​ ST ស្នាក់នៅ​ភូមិ​ចង​ព្រែក សង្កាត់​ព្រែ​ឯង ខណ្ឌ​ច្បារអំពៅ វត្ថុតាង​ដកហូត ដាវ​សាំ​ម៉ូ​រ៉ៃ ០១ និង​,​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ 1FG-7565 ភ្នំពេញ។ ចំណែក​បក្ខពួក​នាក់​ទៀ​ត​រត់​បាត់៕

adverise with khmeread

មតិយោបល់