adverise with khmeread 1

​មិនគួរ​ឱ្យ​ជឿ​! Angelina Jolie បានដាក់​ពាក្យ​ប្តឹង​លែងលះ Brad Pitt

​    ​Angelina Jolie បានដាក់​ពាក្យ​ប្តឹង​លែងលះ Brad Pitt ហើយ ​ក្រោយរួមរស់ជាមួយគ្នាអស់ ១២ ឆ្នាំ។​

​    ​យោងតាម​វេ​ប​សាយ TMZ បានឱ្យដឹងថា តារា​សម្តែង​ស្រី​រូបនេះ បានដាក់​ពាក្យ​ប្តឹង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​លើកឡើង​ពី​ភាពមិន​ចុះសម្រុង​ក្នុងការ​រស់នៅ​ជាមួយគ្នា​ជាហេតុ​ផល​នៃ​ការបែកបាក់ និង​ស្នើសុំ​ចិញ្ចឹម​កូន​ទាំង ៦ នាក់​ម្នាក់ឯង​។​

​    ​អ្នក​ទាំងពីរ​បានចាប់ផ្តើម​ណាត់ជួប​គ្នា​ក្នុង​ឆ្នាំ ២០០៤ និង​រៀបការ​ជាមួយគ្នា​ក្នុង​ខែសីហា ឆ្នាំ ២០១៤ ថ្មីៗ​នេះ​។​

​    ​Jolie ដែលមាន​មេធាវី​តំណាង​គឺ​អ្នកស្រី Laura Wasser នឹងមិន​សុំឱ្យ​ខាង​ប្រុស​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ក្រោយ​ការ​លែងលះ​ទេ​។​

​    ​នេះ​នឹង​ក្លាយ​ជាការ​លែងលះ​ជា​លើក​ទី​បី​របស់ Jolie ដែល​ពីមុន​នាង​បាន​រៀង​ការ​ជាមួយ​តារា​សម្តែង Johnny Lee Miller និង Billy Bob Thornton៕

ប្រភព៖ DailyMail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់