adverise with khmeread 1

គួរ​ប្រយ័ត្ន​! ក្មេង​នេះ​កំពុង​តស៊ូ​ដើម្បី​ជីវិត ដោយសារតែ​លេបថ្នាំ​ដែល​មនុស្ស​ឧស្សាហ៍​ទិញ​ទុក​ក្នុងផ្ទះ​

    ​ក្មេងស្រី​តូច​នេះ​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់​នាង បន្ទាប់ពី​លេបថ្នាំ​មួយ​ប្រភេទ​។ នាង​តូច​ឈ្មោះ Macey Marsh បាន​លេបថ្នាំ Nurofen ដែល​ចេញ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​។ ត្រឹមតែ ២ ម៉ោង មុខ​របស់​នាង​ប្រែ​ទៅជា​ផ្ទុះ​ពងបែក​រាប់ពាន់​លើ​ស្បែ​កនាង និង​ចេញ​ដំបៅ​។ វេជ្ជបណ្ឌិត​និយាយថា វា​គឺជា​រឿង​អភូត​ហេតុដែល​នាង​អាច​នៅរស់​។​

​    ​វេជ្ជបណ្ឌិត​និយាយថា "​ភ្នែក​របស់​នាង​ចាប់ផ្ដើម​ស្អិត​ជាប់​ទៅនឹង​ត្របកភ្នែក​របស់​នាង ហើយ​កញ្ចក់ភ្នែក​របស់​នាង​អាច​នឹង​របួស​ធ្ងន់ធ្ងរ ដែល​អាច​នឹង​មើលមិនឃើញ​ជា​រៀងរហូត​។ វា​គ្រោះថ្នាក់​ណាស់​។ យើង​មិនដែល​ឮ​រោគសញ្ញា Stevens-Johnson ពីមុនមក​ទេ ហើយ​វា​គឺជា​ស្ថានភាព​ជំងឺ​ដ៏​អាក្រក់​"​។​

​    ​នាង​សំណាង​ណាស់ដែ​លអាច​ទ្រាំទ្រ​រស់រានមានជីវិត ប៉ុន្ដែ​នាង​អាច​នឹង​ពិការភ្នែក បន្ទាប់ពី​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ Nurofen​។​

​    ​ថ្នាំ Nurofen គឺ​សម្រាប់​គ្រុនក្តៅ ឈឺសន្លាក់ និង​ឈឺចាប់​ពេល​មក​រដូវ​។ ផ្ទុយទៅវិញ Macey មាន​រោគសញ្ញា​មួយ​ហៅថា Stevens-Johnson ជា​អា​ការៈកម្រ​ដែល​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ប្រភេទ​នេះ​។​

​    ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បង្កើត​ថ្នាំ Nurofen បាន​និយាយថា "​យើង​ពិតជា​សោកស្ដាយ​ណាស់​ចំពោះ​ស្ថានភាព​ជំងឺ​របស់ Macey ហើយក៏​សង្ឃឹមថា​នាង​ឆាប់​ជា​ទាំងស្រុង​ផង​ចុះ​"​។​

​    ​អ្នកនាំពាក្យ​បន្តទៀតថា "​ជំងឺ Stevens-Johnson គឺជា​ជំងឺ​ដ៏​កម្រ​បំផុត ប៉ុន្ដែ​ត្រូវបាន​គេ​ស្គាល់​ថា​មានប្រតិកម្ម​ជាមួយនឹង​ការឆ្លង​មេរោគ ថ្នាំ ឬក៏​ជំងឺ​ផ្សេងៗ​ទៀត​។ ហើយ​យើង​សូម​ជំរុញ​អតិថិជន​ទាំងអស់​អាន​ដោយ​ប្រុងប្រយ័ត្ន​និង​ប្រកាន់ខ្ជាប់​ទៅនឹង​សេចក្ដីណែនាំ​ដែល​ផ្ដល់ឱ្យ​ជាមួយនឹង​ថ្នាំលេប មុនពេល​យក​ថ្នាំ​ទៅប្រើ​ប្រាស់​"៕

adverise with khmeread
ប្រភព៖ naturalmedicinebox

អ្នកនឹងចូលចិត្ត

មតិយោបល់