1

ហាម​បុរស​ម្នាក់​ដើរ​ក្បែរ​ក្រោលសេះ បន្ទាប់ពី​លួច​រួមភេទ​ជាមួយ​មេសេះ​!

    ​បុរស​ម្នាក់​ត្រូវបាន​ប្រាប់​មិនអាច​មក​ក្បែរ​ក្រោលសេះ​ទៀត​ទេ​បន្ទាប់ពី​រូបគេ​សារភាពថា បាន​រួមភេទ​ជាមួយ​សេះមួយ​ក្បាល​។ នេះ​បើតាម​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃ ១៩ កញ្ញា​។ 

​    ​ជនល្មើស​ឈ្មោះ Shane Trafford Taylor-Waters វ័យ ៣៦ ឆ្នាំ​បាន​ថត​ខ្លួនឯង​កំពុង​ប្រព្រឹត្តិ​សិច​ជាមួយ​សត្វ​សេះ​តាមរយៈ​ទូរស័ព្ទដៃ​របស់ខ្លួន​នៅឯ​កន្លែង​មួយ​ឈ្មោះ Town Bent Tables ក្នុងភូមិ Oswaldtwistle នៅ​ជនបទ Lancashire ប្រទេស​អង់គ្លេស​។​

​    ​តុលាការ​បានប្រកាសថា នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​បុរស​នេះ​។ មេធាវី​ការពារ​ក្តី​ឈ្មោះ Richard Prew បាន​និយាយថា "​កូនក្តី​របស់ខ្ញុំ​និយាយថា គាត់​ថតរូប​ទុក​មើល​ខ្លួនឯង មិនមែន​ទុក​សម្រាប់​បង្ហាញ​អ្នកដទៃ​ទេ​"​។​

​    ​មេធាវី​រូបនេះ​ក៏បាន​និយាយថា កូនក្តី​របស់គាត់​ក៏បាន​ស្វែងរក​ពេទ្យ​ផ្នែក​វិកលចរិត​ដើម្បី​ជួយ​ខ្លួន​ដែរ ហើយ​ហេតុផល​ទាំងនេះ​បញ្ជាក់​ច្បាស់​ណាស់​ថា គាត់​ត្រូវការ​ជំនួយ​ជាជាង​ការដាក់ទោស​៕

ប្រភព៖ Metro

មតិយោបល់