Sa

រូបភាព​ពីរ​សន្លឹក​នេះ អាច​ប្រាប់​ពី​ភាពខុសគ្នា​រវាង Obama និង Trump យ៉ាងច្បាស់​ក្រឡែត​! ប៉ុន្តែ​អាន​សិន​កុំ​ទាន់​វិនិច្ឆ័យ​

    ​រូបភាព​ប្រៀបធៀប​ពីរ​សន្លឹក​រវាង​លោក Donald Trump និង​លោក​ប្រធានាធិបតី Barack Obama កំពុង​ត្រូវបាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម ហើយ​វា​មិន​ដូច​អ្វីដែល​យើង​មើលឃើញ​នោះទេ​។​

​    ​រូបភាព​ទាំងពីរ​សន្លឹក​នេះ​បានបង្ហាញ​ពី​បុរស​ទាំងពីរ​នាក់​កំពុង​ដើរ​ក្រោម​ទឹកភ្លៀង ប៉ុន្តែ​គេ​សង្កេតឃើញថា បុរស​ម្នាក់​ដើរ​ក្រោម​ទឹកភ្លៀង និង​ម្នាក់ទៀត​គិតតែ​ការពារ​សក់​របស់ខ្លួន​ជាមួយ​ឆ័​ត្រ​។ ទាំងនេះ​គ្រាន់តែ​ជាការ​ប្រៀបធៀប​មួយ ប៉ុន្តែ​វា​ជា​រឿង​ពិត​ដែល​បានកើត​ឡើង​។​

​    ​រូបភាព​របស់លោក Trump ត្រូវបាន​ផ្តិត​នៅឯ​ទីក្រុង Tampa រដ្ឋ​ផ្លរីដា កាលពី​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នេះ​។ ស្ត្រី​ដែល​ដើរ​ជិត​គាត់ ដែល​មិនត្រូវ​បានការ​ពារ​ដោយ​ឆ័​ត្រ ជា​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​ផ្លរីដា គឺ​អ្នកស្រី Pam Bondi​។ រូបភាព​នេះ​ត្រូវ​ផ្តិត​ដោយ​ជាង​ថតរូប Loren Elliott សម្រាប់ AP ដែល​ចុះផ្សាយ​អត្ថបទ​មួយ​នៅ​កាសែត Washington Times ដែល​បាន​ពន្យល់​ពី​ការចាប់ផ្តើម​រវាង​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​។ អំឡុង​យុទ្ធនា​ការបោះឆ្នោត (ជ្រើសរើសអគ្គរដ្ឋអាជ្ញា) ​ក្នុង​ឆ្នាំ ២០១៣ អ្នកស្រី Bondi បានសម្រេច​ចិត្ត​មិន​បន្ត​ករណី​ឆបោក​ប្រឆាំងនឹង​សាកលវិទ្យាល័យ Trump University​។​

​    ​ដោយយោង​លើ​បរិបទ​នេះ ការសម្រេចចិត្ត​របស់ Trump មិន​កាន់​ឆ័​ត្របាំង​អ្នកស្រី Bondi គឺ​មិនអាក្រក់​អ្វី​នោះទេ បន្ទាប់ពី​មានរឿង​ក្តីក្តាំ​នឹង​គ្នា​។​

​    ​រីឯ​រូបភាព​របស់លោក​ប្រធានាធិបតី Barack Obama វិញ ដែល​ផ្តិត​ដោយ​ជាង​ថតរូប Jewel Samad សម្រាប់ Getty Images ត្រូវបាន​ថត​ក្នុង​ខែមេសា ឆ្នាំ ២០១៣ នៅឯ​មូលដ្ឋាន​ទ័ពអាកាស Andrews' Air Force ខណៈ​លោក​អូ​បា​ម៉ា​បាន​ឆ្ពោះទៅ​ទីក្រុង Boston បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​មនុស្ស​បីនាក់ និង​របួស​ចំនួន ១៨០ នាក់​។ Barack Obama មិន​បាំង​ឆ័​ត្រ​គឺ​ដើម្បី​បង្ហាញ​ពីស​ម្មានចិត្ត​កាន់ទុក្ខ​ជនរងគ្រោះ​អស់ពី​ចិត្ត ទោះ​ស្ថិតក្រោម​ដំណក់ភ្លៀង​ក៏ដោយ​។​

​    ​ដោយ​មិនបាន​វិនិច្ឆ័យ​រឿង​ជាក់ស្តែង អ្នក​និយម​គាំទ្រ​ខាង​នយោបាយ ភ្លាមៗ​បាន​យក​រូបភាព​ទាំងពីរ​ប្រៀប​ផ្ទឹ​មរ​វាង​បុគ្គល​នយោបាយ​ល្អ និង​អាក្រក់​ទៅវិញ​៕

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់