adverise with khmeread 0123

ទៅ​ផ្សារ​កាន់​លុយ ៥០០០៛ ទិញ​បន្លែ​ផ្លែឈើ​ទាំងនេះ​មក​ផ្សំ​ផឹក​! វា​ជួយ​បន្សាប​ជាតិពុល​ក្នុង​ឈាម និង​ដុត​ខ្លាញ់​ក្បាលពោះ​

    ​ថ្លើម ពោះវៀន និង​តម្រងនោម​របស់​អ្នក​ប្រឹង​ធ្វើការ​យ៉ាងខ្លាំង​រាល់ថ្ងៃ​ដើម្បី​រក្សា​រាងកាយ​របស់​យើង​ពី​ជាតិពុល​។ ប្រសិនបើ​របស់​ទាំងបី​នេះ​មាន​បញ្ហា អ្នកនឹង​ជួប​បញ្ហា​ជំងឺ​ផ្សេងៗ​ដែល​មិនអាច​ចៀសបាន​។ ភេសជ្ជ​បណ្ដេញ​ជាតិពុល​មួយចំនួន និង​ដំណើរការ​របស់​វា​អាច​ល្អ​ក្នុងការ​ជំរុញ​មុខងារ​បន្សាប​ជាតិពុល​របស់​ថ្លើម​និង​ឈាម និង​តម្រងនោម​ជាដើម​។​

​    ​ខាងក្រោម​នេះ​គឺជា​ភេសជ្ជៈ​មិន​ត្រឹមតែ​បណ្ដេញ​ជាតិពុល​ទេ ព្រមទាំង​ដុត​ជាតិ​ខ្លាញ់​បាន​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

​    ​អ្វីដែល​អ្នកត្រូវការ​៖
​    ​១. ម្នាស់ ១ ពែង​
​    ​២. ស្ពៃ​ស្ពី​ណា​ច់ ១ ក្ដាប់​ធំ​
​    ​៣. ផ្លែ​ប៉ោម​បៃតង ១
​    ​៤. ទឹកតែ​បៃតង ១ ពែង​
​    ​៥. ខ្ញី​ស្រស់ ១ ដុំ​តូច​
​    ​៦. ទឹកដូង ១ ពែង​
​    ​៧. ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​
​    ​៨. ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​
​    ​៩. ត្រសក់ ១/២ ផ្លែ​
​    ​១០. ស្លឹក​ជីរ​អង្គា​ម ៦ ទៅ ៨ ស្លឹក​។​

​    ​* របៀប​ធ្វើ​៖
​    ​- យក​ស្ពៃ​ស្ពី​ណា​ច់ ដាក់ចូល​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​

​    ​- ដាក់​ខ្ញី​ចូល​

​    ​- ចាក់​ទឹកតែ​បៃតង​ចូល​

​    ​- ចាក់ទឹកដូង​ចូល​

​    ​- ចាប់ផ្ដើម​កិន​រហូត​ទាល់តែ​ម៉ដ្ត​

​    ​- បន្ទាប់មក​ដាក់​ម្នាស់​ចូល​

​    ​- ដាក់​ផ្លែ​ប៉ោម​បៃតង​កាត់​ជា​ដុំៗ​រួច​ចូល​

​    ​- ដាក់​ត្រសក់​ចូល​

​    ​- កិន​ឱ្យ​ម៉ដ្ត​ម្ដងទៀត​

​    ​- ចាក់ទឹក​ឃ្មុំ​ចូល​

​    ​- ច្របាច់​ក្រូចឆ្មា​ចូល​

​    ​- ដាក់​ស្លឹក​ជីរ​អង្គា​ម​ចូល​

​    ​- ហើយ​ចាប់ផ្ដើម​កិន​ម្ដងទៀត​។​

​    ​អ្នក​អាច​ពិសា​វា​បាន ១ កែវ​រាល់ថ្ងៃ បើ​សល់​អ្នក​អាច​ទុក​ក្នុង​ទូទឹកកក​បាន​រយៈពេល ៤ ថ្ងៃ (​ព្រោះ​ផ្សំ​ម្តង​អាច​ផឹក​បាន ៤ កែវ​)​។ ឧស្សាហ៍​ធ្វើ​វា​ពិសា​រាល់​ខែ​ដើម្បី​បន្សាប​ជាតិពុល​ពី​ឈាម និង​កម្ចាត់​ជាតិ​ខ្លាញ់​នៅ​ក្បាលពោះ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់