adverise with khmeread 1

ញាក់សាច់​! អាយុ ៨ ឆ្នាំ​សោះ​ចាប់ផ្តើម​បើកហាង​នំ​មួយ​ដើម្បី​រកលុយ​ទិញ​ផ្ទះ​ជូន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​

    ​ក្មេងប្រុស​អាយុ ៨ ឆ្នាំឈ្មោះ Jalen Bailey បាន​ក្លាយជា​សហគ្រិន​វ័យក្មេង​មួយរូប​ទៅហើយ​តាំងពី​អាយុ​ប៉ុណ្ណេះ​។ រូបគេ​បានចាប់ផ្តើម​មុខ​ជំនួញ​លក់​នំប៉័ង​ជាមួយ​បំណង​មួយ​គឺ​ដើម្បី​ទិញ​ផ្ទះ​ឱ្យ​ម្តាយ​របស់ខ្លួន​ដែលជា​ស្ត្រី​មេម៉ាយ​។​

​    ​នៅពេលដែល​រូបគាត់​បានចាប់ផ្តើម​ដំបូង គាត់​មាន​ទុនវិនិយោគ​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ គាត់​បាន​ដំណើរការ​ហាង​របស់គាត់​នៅផ្ទះ​របស់ខ្លួន​ផ្ទាល់​នៅឯ​ទីក្រុង Fresno រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​    ​Jalen បាន​និយាយថា "​ខ្ញុំ​ចង់​សន្សំ​លុយ​ឱ្យបាន​ច្រើន​ដើម្បី​ទិញ​ផ្ទះ​។ ខ្ញុំ​ចង់បាន​ផ្ទះមួយ​សម្រាប់​ខ្ញុំ និង​ម្តាយ​របស់ខ្ញុំ​ដែល​ឱ្យ​ពួកយើង​អាច​រីករាយ​នៅ​ទី​នោះបាន​"​។ ហាង​របស់ Jelen មាន​លក់​ចំណី​ដូចជា​នំ​សូកូឡា នំប៉័ង​ចេក នំ​សណ្តែកដី និង​នំ​ជាច្រើន​ទៀត​។​

​    ​Jalen បាន​បន្តថា រូបគេ​បាន​ដើរ​តាម​គន្លង​ម្តាយ​របស់ខ្លួន​គឺ​អ្នកស្រី Mahan ដែល​បានចាប់ផ្តើម​មុខ​ជំនួញ​ខ្លួនឯង​តាំងពី​អាយុ ១៨ ឆ្នាំ​។ ម្តាយ​របស់ Jelen បាន​បង្រៀន​រូបគេ​ជាច្រើន​អំពី​ភាពជា​សហគ្រិន ហើយ​អ្នកស្រី​ពិត​ជាមាន​មោទនភាព​ជាខ្លាំង​ចំពោះ​កូនប្រុស​របស់ខ្លួន​។​

​    ​ប្អូនប្រុស Jalen Bailey កំពុង​ធ្វើ​រឿង​ដែល​ក្មេង​អាយុ ៨ ឆ្នាំ​ជាច្រើន​មិនអាច​ធ្វើបាន ហើយ​អ្វីដែល​អស្ចារ្យ​នោះ​គឺ រូបគេ​ថែមទាំង​មាន​វេ​ប​សាយ​ហាង​របស់ខ្លួន​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់