adverise with khmeread 0

អ្នក​គ្រប់គ្នា​ច្បាស់​ជា​ធ្លាប់ធ្វើ​រឿង​ទាំង ៩ នេះ​ពេល​ស្នាក់នៅ​សណ្ឋាគារ​! លើក​ក្រោយ​ឈប់ ជាពិសេស​ចំណុច​លេខ ៣

    ​១. កុំ​ស្រែក​ដាក់​បុគ្គលិក​សណ្ឋាគារ​
​    ​មិន​ថា​មាន​បញ្ហា​ធំ​ប៉ុណ្ណា​នោះទេ កុំ​ស្រែក​ដាក់​ពួកគេ​! បុគ្គលិក​សណ្ឋាគារ​ក៏​ជា​មនុស្ស​ដែរ​។ ខណៈ​ពួកគេ​នៅទីនេះ​ដើម្បី​ជួយ​អ្នក ប៉ុន្តែ​ពួកគេ​មិនមែន​កញ្ជះ​ដាច់​ថ្លៃ​ទេ​។ បើ​អ្នក​រាក់ទាក់​និង​ដាក់ខ្លួន ពួកគេ​នឹង​ស៊ី​ជោរ​សម្បើម​ណាស់ ហើយ​ជួយ​លោកអ្នក​គ្រប់បែបយ៉ាង​។​

​    ​២. រើរ​របស់របរ​នៅក្នុង​ទូទឹកកក​
​    ​ទូទឹកកក​ជាច្រើន​មាន​ឧបករណ៍​ចាប់​សញ្ញា​។ នៅពេលដែល​អ្នក​ទាញ​ដក​ទឹក​ណាមួយ​ចេញមក នោះ​អ្នកនឹង​ត្រូវបាន​គិតលុយ​។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​សន្សំសំចៃ​លុយ ទប់​អារម្មណ៍ ហើយ​កុំ​បើក​ទូទឹកកក​។ អ្នក​អាច​រក​ទិញ​ទំនិញ​មានតម្លៃ​ថោក​ជាង​នៅ​សណ្ឋាគារ តាម​ហាង​ទំនិញ​ណាមួយ​នៅក្បែរ​បំផុត​។​

​    ​៣. ប្រើ​តេ​ឡេ​បញ្ជា​ទូរទស្សន៍​
​    ​អ្នកជំនាញ​និយាយថា តេ​ឡេ​បញ្ជា​ទូរទស្សន៍​ប្រហែលជា​ភ្នាក់ងារចម្លងមេរោគ​ដ៏​សាហាវ​មួយ​នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់​អ្នក​ដែរ​។ ដូច្នេះ បើទោះជា​វា​មាន​ថង់​បិទ​ពីលើ​ក្តី អ្នក​ត្រូវ​ប្រាកដថា ត្រូវ​លាងដៃ​បន្ទាប់ពី​កាន់​វា​។ ការពារ​ប្រសើរ​ជាង​ព្យាបាល​។​

​    ​៤. និយាយ​លេខ​បន្ទប់​ឮៗ​
​    ​អ្នក​មិនចាំបាច់​ប្រកាស​ពី​កន្លែង​ដែល​អ្នកនឹង​ដេក​យប់​នេះ​នោះទេ​។ រឿងនេះ​អាចជា​គ្រោះថ្នាក់​សុវត្ថិភាព​មួយ ហើយ​មួយទៀត អ្នក​ក៏​មិន​ចង់ឱ្យ​ភ្ញៀវ​របស់​អ្នកណាម្នាក់​មកឈរ​នៅមុខ​បន្ទប់​របស់​អ្នក​ដែរ​។​

​    ​៥. លួច​យក​សត្វ​ឆ្កែ​ចូល​សណ្ឋាគារ​
​    ​អ្នក​គិតថា អ្នក​អាច​រួចខ្លួន​មែន​ទេ​? អ្នក​នឹងមិន​រួចខ្លួន​នោះទេ ព្រោះ​នៅ​សណ្ឋាគារ​ជាច្រើន ថ្លៃ​សេវា​សម្អាត​បន្ទប់​ដោយ​ការយក​ឆ្កែ​ចូល​គឺមាន​តម្លៃ​ខ្ពស់​។ អ៊ីចឹង ទុក​ពួកវា​នៅផ្ទះ​ចុះ ឬក៏​ទុក​វា​នៅ​កន្លែង​មើលថែ​ឆ្កែ​នៅក្បែរ​បំផុត​។​

​    ​៦. ទុកចោល​គ្រឿងអលង្ការ​
​    ​គ្មាន​នរណាម្នាក់​នឹង​លួច​របស់របរ​អ្នក​នោះទេ ប៉ុន្តែ ប្រសិនបើ​អ្នក​ទុក​វា​ចោល នោះ​អ្នក​អាច​ភ្លេច​យក​វា​ទៅជា​មួយ​វិញ​ពេល​ចាក​ចេញពី​សណ្ឋាគារ​។​

​    ​៧. ក្រវែង​វ៉ា​លី​សរ​បស់​អ្នក​ទៅលើ​គ្រែ​
​    ​ទីមួយ វ៉ា​លី​ស​របស់​អ្នក​បាន​ស្ថិតនៅ​លើដី​ដ៏​កខ្វក់ ដូច្នេះ​កុំ​ដាក់​វា​នៅ​កន្លែង​ដែល​អ្នកនឹង​ដាក់​មុខ​នៅ​ពីលើ​។ ទី​ពីរ អ្នក​ក៏​មិន​ចង់​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយ​សត្វល្អិត​តោង​ខ្លួន​ដែរ​។​

​    ​៨. ជូត​ស្បែកជើង​របស់​អ្នក​ជាមួយ​កន្សែងដៃ​
​    ​អ្នកដឹង​ហើយ​ថា ការ​ជូត​ស្បែកជើង និង​ជូត​គ្រឿង​ផាត់មុខ​របស់​អ្នក​ជាមួយ​កន្សែងដៃ​វា​មិនល្អ​នោះទេ​។ ការប្រើ​ក​ន្សែ​ដៃ​ធ្វើ​ទង្វើ​បែបនេះ​ត្រូវបាន​អ្នកបម្រើ​ទូទៅ​ចាត់ទុកជា​មនុស្ស​ឈ្លើយ និង​ខ្ចះ​ខ្ជាយ​បង្ហិនបង្ហោច​គេ​។ អ្នក​ច្បាស់​ជា​មិន​ចង់​បន្សល់​កេរ្តិ៍ឈ្មោះ​អា​សោច​ទេ មិន​អ៊ីចឹង​?

​    ​៩. យក​របស់របរ​សណ្ឋាគា​រ​ទុក​តាម​ខ្លួន​
​    ​មិន​ត្រូវយក​អ្វីមួយ​ចេញពី​សណ្ឋាគារ​ទេ រាប់ទាំង​កន្សែងដៃ​។ សណ្ឋាគារ​ខ្លះ​នឹង​គិតលុយ​ចំពោះ​របស់​ទាំងនោះ ហើយ​ខ្លះទៀត​មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​មើល​អ្នក ប្រសិនបើ​ហ៊ាន​យក​របស់​អ្វីមួយ​នោះ​។ ដូច្នេះ កុំឱ្យ​បាក់មុខ ចូរ​កុំ​យក​របស់​ទាំងនេះ​ទៅផ្ទះ​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់