adverise with khmeread Unnamed %281%29

ឃាត់​បុរស​ម្នាក​តាម​ដីកា​ពីបទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នៅ​ស្រែអំបិល​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុកស្រែ​អំបិល ដឹកនាំ​កម្លាំង​ដោយ​លោក​វរៈសេនីយ៍ទោ​ ​ម៉ា ទី អធិការ​ស្រុក​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន បុរស​ម្នាក់​ពីបទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅវេលា​ម៉ោង​១៣ ​និង​៣០ នាទី​ថ្ងៃទី​២០ ​កញ្ញា ​ឆ្នាំ​២០១៦។​

    លោក​ ម៉ា ទី បានឱ្យដឹងថា ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​1002 ត​.​ព​/16 ចេញ​ដោយ​ចៅ​ក្រ​មស៊ើប​សួរ អាំង ចិន្តា ចុះ​ថ្ងៃទី 22.3.2016 បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ដន វិ​រៈ ហៅ​(​តួ​) ពីបទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ក្នុង​ចំការកៅស៊ូ ក្នុងភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាកា​រាម​នីតិវិធី៕

adverise with khmeread

មតិយោបល់