adverise with khmeread Article 3798552 389f9bca00000578 720 964x541

Brad Pitt ខឹង Jolie ដែល​ចោទ​ខ្លួន​មាន​សហាយស្មន់​ជាមួយនឹង Marion Cotillard និង​សេព​គ្រឿងញៀន​

    ​Brad Pitt ឥឡូវ​កំពុង​ខឹង Angelina Jolie ​យ៉ាងខ្លាំង​ចំពោះ​ការដាក់​ពាក្យ​លែងលះ ដែល​នេះ​ជា​ចំណាត់ការ​មួយ​ដែល​គាត់​និយាយថា​បានដាក់​ឱ្យ​កូនៗ​ស្ថិតក្នុង​ហានិភ័យ​។​

​    ប្រភពស្និទ្ធនឹង ​Pitt បាន​ប្រាប់​ទៅ​វេ​ប​សាយ TMZ ថា តារា​សម្ដែង​រូបនេះ​ខឹង​យ៉ាងខ្លាំង​ចំពោះ Jolie សម្រាប់​ការចោទប្រកាន់ថា គាត់​កំពុង​ធ្វើឱ្យ​ក្មេងៗ​មាន​គ្រោះថ្នាក់ ដោយ​បញ្ហា​កំហឹង និង​ការសេព​សារធាតុ​ញៀន​របស់គាត់​។​

​    ​តាម​សេចក្តីរាយការណ៍ Pitt បាន​និយាយថា Jolie "​បាន​ព្រលែង​ឋាននរក​ឱ្យ​ចេញមកក្រៅ​" ពីព្រោះ​គ្រួសារ​ទាំងមូល​ឥឡូវនេះ​បានក្លាយ​ជា​គោលដៅ​របស់​អ្នកប្រមាញ់​រូបភាព​ទៅហើយ​។​

​    ​ប៉ុន្មាន​ថ្ងៃ​មកនេះ Pitt បាន​សន្ទនា​ជាមួយ Jolie ដោយ​សុំឱ្យ​នាង​ដោះស្រាយ​បញ្ហា​លែងលះ​ឱ្យ​ដូចជា "​មនុស្ស​ធំ​"​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​។​

​    ​Pitt បាន​និយាយថា គាត់​ចង់​រក្សា​ការ​លែងលះ​ដោយ​ការបិទបាំង​ដើម្បី​ផលប្រយោជន៍​កូនៗ ប៉ុន្ដែ​ផ្ទុយទៅវិញ Jolie បាន​លាប​ពណ៌​គាត់​ថា​ជា​ឪពុក​គ្រោះថ្នាក់​ម្នាក់ និង សុំ​ឃុំគ្រង​កូន​ផ្តាច់មុខ​ម្នាក់ឯង​។​

​    ​ផ្ទះ​របស់​តារា​ហូ​លី​វ៉ូដ​ឥឡូវនេះ​កំពុង​ហ៊ុំព័ទ្ធ​ទៅដោយ​អ្នក​ថតរូប ខណៈដែល​ប៉ូលិស​ក្រុង Los Angeles ដើរល្បាត​ព្រោងព្រាត​។​

​    ​Jolie បានដាក់​ពាក្យ​លែងលះ Pitt កាលពី​ថ្ងៃ​ចន្ទ​ទី​១៩ កញ្ញា ដើម្បីឱ្យ "​គ្រួសារ​ល្អ​" គឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​គូស្នេហ៍​នេះ​រៀបការ​នៅ​វិហារ Chateau Miraval របស់​បារាំង​។​

​    ​Jolie បាន​សុំ​សិទ្ធិ​មើលថែ​កូន​ទាំង ៦ នាក់​មានដូចជា Maddox អាយុ ១៥ ឆ្នាំ​, Pax អាយុ ១១ ឆ្នាំ​, Zahara អាយុ ១១ ឆ្នាំ​, Shiloh អាយុ ១០ ឆ្នាំ​និង កូនភ្លោះ Vivienne និង Knox អាយុ ៨ ឆ្នាំ​។​

​    ​ប្រភព​និយាយប្រាប់​ទៅ​វេ​ប​សាយ TMZ ថា Jolie វ័យ ៤១ ឆ្នាំ បានសម្រេច​ចិត្ត​ដាក់ពាក្យ​លែងលះ ព្រោះ Brad ជា​ឪពុក​មិនល្អ ឪពុក​ញៀន​គ្រឿ​ញ និង​ផឹ​ត​ក្បិត​។ ហើយ​តាម​ដឹង​នាង​បាន​ជួល​មនុស្ស​ឱ្យ​តាមដាន Pitt ហើយ​ដឹងថា Pitt លួច​សហាយស្មន់​ជាមួយ​នាង Marion Cotillard​។ ប៉ុន្តែ Pitt អះអាងថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ​៕ 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់