Unnamed %284%29

ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​មុខកំពូល​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មុខកំពូល​ឃាត់ខ្លួន​ក្នុងករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​នា​ថ្ងៃទី​២០​ កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង ១១​និង​២៥​នាទី ចំណុច​ទ្វារ​ទឹក​ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល​ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ទុយ សុខ​លាប ​ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ​មុខរបរ​ជាងសំណង់​នៅ ភូមិ​វាល​លើ​ ឃុំ​ស្តៅ​ ស្រុក​កងមាស​ខេត្តកំពង់ចាម (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យករួមមាន៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១១​កញ្ចប់​តូច​, ២.​ទូ​រស​ព្វ័​ដៃ​ម៉ាក​ណូគៀ​ចុច​ពិល​ពណ៌​ខ្មៅ​ស៊ី​ម​២​ចំនួន​០១​គ្រឿង​ស៊ីម​លេខ​០៩៦ ៨៣២១២១២​​ និង​លេខ​០១២ ២៨៧២១១, ៣.​កំប៉ុង​ជ័រ​ពណ៌​សមាន​គំរប​ចំនួន​០១, ៤.​ដែកកេះ​ហ្គាស​ពណ៌​ផ្ទៃមេឃ​ចំនួន​០១ ,  ៥.​ប៊ិច​ពណ៌​ទឹកប្រាក់​ចំនួន​០២​ក្នុងនោះ​ប៊ិ​ច​ចុច​ចំនួន​០១​ដើម​ និង​មួល​ចំនួន​០១​ដើម , ៦.​កន្ត្រៃ​ពណ៌​ទឹកប្រាក់​ចំនួន​០១​គ្រឿង , ៧.​ស្កុ​ត​ខ្មៅ​ចំនួន​០១​បន្ទះ ,៨.​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​ និង​៩.​ម៉ូតូ​ម៉ាក​c125​ពណ៌​ខ្មៅ​ សេរី​ ២០១៣ ពាក់​ស្លាក​លេ​ភ្នំពេញ ​1bp2183​​ ចំនួន០១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៩ ​កញ្ញា​ ២០១៦ ​វេលា​ម៉ោង​១៦ និង៣០​នាទី​ជនសង្ស័យ​បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ​ ហេង ណេង​ ចំនួន​១២​កញ្ចប់​តូច​ក្នុងតម្លៃ ២៦០.០០០​រៀល ​ដោយ​ណាត់​យក​ថ្នាំ​ឱ្យ​គ្នា​នៅ​ទ្វារ​ទឹក​ខាងកើត​ភូមិ​ស្វាយ​អំពារ​ឃុំ​ស្វាយ​អំពារ។​

    បន្ទាប់មក​ឈ្មោះ​ ហេង ណេង​ ក៏បាន​ប្រើ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ខ្មៅ​គ្មាន​ស្លាកលេខ​យក​ថ្នាំ​មក​ឱ្យ​ជនសង្ស័យ​នៅ​កន្លែង​បាន​ណាត់គ្នា​ខាងលើ​។ ក្រោយពី​ជនសង្ស័យ​ទទួលបាន​ថ្នាំញៀន​ហើយ​ជនសង្ស័យ​ក៏​លាក់​ថ្នាំញៀន​នៅ​ន្លែ​ង​ទ្វារ​ទឹក​នោះ​រួច​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​។​

    លុះ​នៅ​ថ្ងៃទី​២០​ កញ្ញា ​២០១៦ ​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ខ្លួន​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ​1BP-2183​ សេរី​២០១៣ ចេញពីផ្ទះ​ខ្លួន​ ដើម្បី​មក​យក​ថ្នាំញៀន​ទៅ​លក់​ឱ្យ​អ្នកទិញ​ម្នាក់​មិន​ស្គាល់ឈ្មោះ ដែល​បាន​ទូរស័ព្ទ​ទៅ​សួរ​ជន​សង្ស័យថា​"​បង​មាន​ថ្នាំញៀន​លក់​អត់​"។ ​ជនសង្ស័យ​ឆ្លើយថា​"​មាន​យក​ចំនួន​ប៉ុន្មាន​"​។​

    ពេលនោះ​អ្នកទិញ​ក៏​ប្រាប់​ទៅ​ជន​សង្ស័យថា "​ខ្ញុំ​ត្រូវការ​០,៥​ហ៊ុន​តម្លៃ​២៦០.០០០​រៀល​" ។ ក្រោយពី​និយាយ​គ្នា​រួច​ជនសង្ស័យ​និង​អ្នកទិញ​បាន​ណាត់​យកមក​ដោះដូរ​ន​ខាងក្រោយ​ភូមិ​ឈើទាល​ភ្លោះ​។ ប៉ុន្តែ ជនសង្ស័យ​មិនបាន​ទៅតាម​ការ​គ្នា​នោះទេ​។​លុះដល់​វេលា​ម៉ោង​១១​និង​២៥​នាទី​ជនសង្ស័យ​ក៏បាន​ណាត់​ឱ្យ​អ្នកទិញ​ទៅយក​ថ្នាំ​ទ្វារ​ទឹក​ខាងកើត​ភូមិ​ស្វាយ​អំពារ​វិញ​។​

    ក្នុងពេល​ជនសង្ស័យ​និង​អ្នកទិញ​កំពុង​ដោះដូរ​ថ្នាំញៀន​សមត្ថកិច្ច​ទៅដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ចំណែក​អ្នកទិញ​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ​ក៏​រត់​គេចខ្លួនបាត់​។​​ ពេលនោះ​កម្លាំង​សមត្ថកិច្ច ក៏​ធ្វើ​ការឆែកឆេ​លើ​ខ្លួន​ជនសង្ស័យ​ក៍​ឃើញ​មាន​ថ្នាំញៀន ​(​ម៉ា​ទឹកកក​) ចំនួន​១១​កញ្ចប់​តូច នៅក្នុង​ខោ​លី​អូរ​របស់​ជនសង្ស័យ​។ បន្ទាប់មក​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​មក​ប៉ុស្តិ៍​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់