Unnamed %285%29

លូកលាន់​ចែ​លក់​គុយទាវ​ប៉ូលិស​វ៉ៃខ្នោះ​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រទូស្ត​កេរ្តិ៍​ខ្មាស​កាលពី​ថ្ងៃទី​២០​ កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​២៥​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​តា​គាត់​កើត ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈពេល​ចូល​បន្ទប់ទឹក។​

    ប៉ូលិស​និយាយថា ចែ​ជា​ជនរងគ្រោះ​ ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ មុខរបរ លក់​គុយទាវ កាហ្វេ​នៅ​ភូមិ ឃុំ កើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​អេង ឆេង ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ ឃុំ កើតហេតុ (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២០​ កញ្ញា ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​ឈ្មោះ អេង ឆេង បាន​ជិះ​ម៉ូតូ​ទៅ​ហូប​គុយទាវ​នៅផ្ទះ​ជនរងគ្រោះ។ ​ពេលទៅដល់ ជនរងគ្រោះ​បានធ្វើ​គុយទាវ​ឱ្យ​ជនសង្ស័យ​ហូប។ ​បន្ទាប់មក​ជនរងគ្រោះ​បាន​ចូលទៅក្នុង​បន្ទប់ទឹក ឯ​ជនសង្ស័យ​បាន​
​ដើរទៅ​ឈរ​នៅមុខ​បន្ទប់ទឹក បាន​បន្តិច​ជនរងគ្រោះ​ក៏​បើកទ្វារ​ចេញពី​បន្ទប់ទឹក​មក ជនសង្ស័យ​ចាប់​ឱប​ជនរងគ្រោះ​ពីក្រោយ។​

    ភ្លាមនោះ​ជនរងគ្រោះ ស្រែក​ឆោឡោ ឡើង ផ្អើល​អ្នកជិតខាង​មកដល់ ទើប​ជនសង្ស័យ​ព្រលែង​ជនរងគ្រោះ​។ បន្ទាប់មក​ជន​ង​គ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង។ យោង​ពាក្យបណ្តឹង ប៉ូលិស​ប៉ុស្តិ៍​ជ័យ​ធំ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី៕

មតិយោបល់