adverise with khmeread Unnamed %283%29

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​តាម ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​២០ ​កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៥​ និង​៣០នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ពីបទ​បង្ក​របួស​ដោយ​ចេតនា​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​អំពិល សហការ ជាមួយ​កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ស្រុក​បាន ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួន​តាម​ដីកា​ឈ្មោះ ម៉ៅ វាសនា ភេទ​ប្រុស ​អាយុ២៩​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​១៥៦​ដកប​ចខ ចុះ​ថ្ងៃទី​០២.០២.២០១០ របស់លោក ខូវ ចាន់​ផូ ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល ពីបទ​បង្ក​របួស​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលព​ថ្ងៃទី១២ ខែសីហា ២០០៨​។​ក្នុងករណីនេះ សមត្ថកិច្ច បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់