adverise with khmeread Unnamed %281%29

ឆ្លង​ចរន្តអគ្គិសនី​ពី​ប្រអប់​ភ្លើង​បណ្ដាលឱ្យ​ឆេះ​ស​ន្ឋោ​ស​ន្ឋៅ​ផ្អើល​ឈុ​ល​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​បានកើត​ឡើង​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រួមទាំង​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍​បាញ់​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់ជើង ដែល​បង្កឡើង​ដោយសា​ឆ្លង​ចរន្ត​អគ្គិសនី​ពី​ប្រអប់​ភ្លើង​នៅវេលា​ម៉ោង​១១​ និង​២០​នាទី​យប់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ក្បែរ​បង​វត្ត​សន្សំ​កុសល តាម​បណ្តោយ​ផ្លូវ​លេខ​៣១ ស្ថិតក្នុង​សង្កាត់​សន្សំ​កុសល​២  ខណ្ឌមានជ័យ។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង គេ​បានឃើញ​មាន​ផ្សែងហុយ​ឡើង​យ៉ាង​ខ្មួលខ្មាញ់​និង​ក្លិន​ស្ងៀម​ចេញពី​ប្រអប់​ភ្លើង​ខាងលើ រួច​ក៏បាន​ឆាប់ឆេះ​ឡើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​តែម្ដង ទើប​ពួកគាត់​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​សហការគ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​ចេញពីផ្ទះ​រៀងៗ​ខ្លួន​មក​បាញ់​ពន្លត់។​

    ភ្លាមៗ​នោះដែរ ប្រជាពលរដ្ឋ​ដែល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ធ្វើ​ការបាញ់​ពន្លត់អគ្គិភ័យ​នោះ បាន​រលត់ទៅវិញ​អស់​៨០%​ទៅហើយ ទើប​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​បានមក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ និង​រលត់ទៅវិញ​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​អស់​ចំនួន​១​គ្រឿង និង​បំពង់​ពន្លត់អគ្គិភ័យ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣០​បំពង់​។​

    បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ករណី​អគ្គិភ័យ​ខាងលើ​នោះ គឺ​បង្កឡើង​ដោយសារតែ​ខ្សែភ្លើង​ដាច់​ធ្លាក់​រញ៉ែរ​ញ៉ៃ​ពាសពេញ​ផ្លូវ ទើប​ឆ្លង​ចរន្ត​អគ្គី​ផ្ទុះ​ប្រអប់​កាប៊ីន​តែម្ដង។ ​សំណាង​ណាស់ដែរ ដែល​មិន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​មិនបាន​ខូចខាត​របស់​មានតម្លៃ​អ្វី​ធំដុំ​នោះទេ ហើយក៏​មិនមាន​នរណាម្នាក់​មាន​គ្រោះថ្នាក់​ក្នុងករណី​នោះដែរ៕

 

adverise with khmeread

មតិយោបល់