adverise with khmeread Unnamed

ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច ​(​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ខណៈពេល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​តែម្នាក់ឯង​ទៅ​ទទួល​ប្តី​ពី​កន្លែងធ្វើការ បាន​ពាក់ កណ្តាលផ្លូវ​ក៏ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ស្ទាក់​ពីមុខ​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅបាន​សម្រេច កាលពី​វេលា​ម៉ោង៧​ ​និង​៣០​នាទី​យប់ ថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវលំ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ។​

    ស្ត្រី​រងគ្រោះ​ឈ្មោះ តេ ស្រ៊ី អាយុប្រមាណ​៤០​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ ៤២៦​បេ ផ្លូវលំ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ, ​ម៉ូតូ​ដែល​ចោរប្លន់​យកទៅ​បានសម្រេច​នោះ ម៉ាក ហុងដា​ឌ្រី​ម​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1FW-5638 ជា​ម៉ូតូ​របស់​កូនស្រី​គាត់​ឈ្មោះ ពៅ ស្រី​នី​ ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ។ ​ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ឌូ​ក មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ចាំ​ម៉ាក។​

    តាម​ការរៀបរាប់​ប្រាប់​របស់​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ រូបគាត់​បាន​យក​ម៉ូតូ​កូនស្រី​គាត់​ជិះ​ទៅយក​ប្តី ដោយ​ចេញពីផ្ទះ​ជិះ​តាម​ផ្លូវលំ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​សំដៅទៅ​ផ្លូវជាតិ​លេខ​៥។​

    ពេល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ដល់​ចំណុច​ផ្លូវ​ស្ងាត់ ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​តាម​ពីក្រោយ មក​ស្រែក​ឱ្យ​គាត់​ឈប់ តែ​គាត់​មិន​ឈប់ ពួកវា​ក៏បាន​ជិះ​មក​កាក់​ពីមុខ​ធាក់​ផ្តួល និង​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​ជនរងគ្រោះ​យក​ម៉ូតូ​ជិះ​គេច​ទៅ​តែម្តង​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ច្រាំង​ចំ​រះ​ទី​១ ដើម្បីឱ្យ​សម្ថ​កិច្ច​ជួយ​ស្វែងរក​ម៉ូតូ​ដែល​បាត់​ត្រឡប់មកវិញ។ តែមាន​រឿង​គួរឱ្យ​អស់សំណើច​មួយ​បានកើត​ឡើង ដោយសារតែ​កម្លាំង​សមត្ថ​កិច្ច​ហាក់ដូចជា​ព្យាយាម​លាក់បាំង​នឹង​អ្នកសារព័ត៌មាន ហើយ​បាន​និយាយថា "​ករណី​ខាងលើនេះ​មិន​ច្បាស់​ថា​ម៉ូតូ​ជនរងគ្រោះ​បាត់​មែន​ឬក៏​យ៉ាងណាទេ​?"៕

 

adverise with khmeread

មតិយោបល់