adverise with khmeread  91320556 cescfabregas

Cesc Fabregas បង្កើត​រឿង​អច្ឆរិយៈ ពេល Chelsea ផ្តួល Leicester ៤-២ យប់មិញ​

​    ​Cesc Fabregas អាច​រកបាន​គ្រាប់​ចំនួន​ពីរ​គ្រាប់​ត្រឹម ២ នាទី​នៅក្នុង​វគ្គ​បន្ថែម​ម៉ោង ១៥​នាទី​ពីរលើក​ដើម្បី​ផ្តួល Leicester ដែល​សល់​សមាជិក​ត្រឹម​១០​នាក់ ក្រោយ​ចប់ ៩០ នាទី ២-២ និង​បាន​ឡើងទៅ​វគ្គ​បន្ត​នៅក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់ EFL Cup (League Cup) នៅ​ជុំ​បន្ទាប់​។​

​    ​ការ​ហក់​តែ​តរបស់ Shinji Okazak និង​គ្រាប់​ទី​ពីរ​របស់គាត់ បានដាក់ Leicester ចូលទៅក្នុង​ក្តីសង្ឃឹម​មួយ​ដ៏​ខ្ពស់បំផុត ប៉ុន្តែ​ស្ថានភាព​ហាក់​ផ្លាស់ប្តូរ​មកវិញ​ក្រោយ Gary Cahill អាច​រកបាន​មួយ​គ្រាប់​មុន​តង់​ទីមួយ​ត្រូវបាន​បញ្ចប់​។​

​    ​Cesar Azpilicueta ជា​អ្នកសម្រេច​គ្រាប់​បាល់​តាម​ស្មើ​មកវិញ​ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​ចេញពី​ចម្ងាយ មុនពេល​ដែល​ខ្សែការពារ​របស់​កញ្ជ្រោង Marcin Wasilewski ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​។​

​    ​ការ​ស៊ុត​ឆ្កិះ​របស់ Fabregas បាន​ដឹក​នាំឱ្យ Chelsea នាំមុខ​មកវិញ​នៅ​ដើមតង់​ទីមួយ​នៃ​ម៉ោង​បន្ថែម ហើយ​ការ​ស៊ុត​បាល់​មួយ​ជើង​ដ៏​ខ្លាំង​របស់គាត់​បាន​ធានា​ជ័យជម្នះ​ទៅលើ​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នេះ​ក្នុង​លទ្ធផល ៤-២៕
 

adverise with khmeread

មតិយោបល់