adverise with khmeread Tumblr mspct5m7pz1sdyj9lo1 1280 1024x682

រូបភាពទាំង ៦ នេះបង្ហាញថា បច្ចេកវិជ្ជាបានប្រែប្រួលខ្លាំងកម្រិតណាពីសម័យមុន និងបច្ចុប្បន្ន

អ្នកច្បាស់ជាបានកត់សម្គាល់ឃើញហើយថា ជីវិត និងបច្ចេកវិជ្ជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ! មិនថាវាជាកាស្សែត ដែលប្រែកាយមកជា iPod ឬ អ្វីៗផ្សេងទៀត ដែលអាចរកបានតែក្នុងស្មាតហ្វូនតែមួយនោះទេ គឺថាគេមិនអាចប្រកែកបានឡើយថា បច្ចេកវិជ្ជាបានវិវត្តន៍ទៅមុខខ្លាំងគួរឲ្យកត់សម្គាល់។ 

ឥឡូវកុំឲ្យខាតពេល យើងនាំគ្នាក្រឡេកមើលភាពខុសគ្នារវាងបច្ចេកវិជ្ជា "កាលពីប៉ុន្មានទសវត្សរ៍មុន" និង "បច្ចេកវិជ្ជាបច្ចុប្បន្ន" ថាតើវាមានការប្រែប្រួលខ្លាំងកម្រិតណា។  

១- ទូរស័ព្ទ iPhone: អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការគឺអាចរកបានក្នុងឧបករណ៍តែមួយ និងអាចដាក់ក្នុងហោប៉ៅបានថែមទៀត។

២- មើលក្នុងរូបនេះ តើពាក្យថា Twitter ពីមុន និងឥឡូវមានន័យដូចម្តេច? ពីមុនគេគិតដល់សត្វចាប ឥឡូវវាជាបណ្តាញសង្គមភ្ជាប់ទំនាក់ទំនងមនុស្សដ៏អស្ចារ្យមួយ។ 

៣- ចាំទេពីមុនចង់ខាល់កាស្សែត គឺត្រូវយកខ្មៅដៃមកបង្វិលវា មិនអ៊ីចឹង? តែឥឡូវ គ្រាន់តែចុច Play លើស្មាតហ្វូន យើងអាចអូសឲ្យចម្រៀងទៅមុខ និងថយក្រោយបានយ៉ាងលឿន។ 

៤- ថេប្លេត (Tablet) ពីមុនគេសំដៅលើថ្នាំគ្រាប់ ឥឡូវវាជាឧបករណ៍អេឡិចត្រូនិចដ៏ទំនើប។ 

៥- App សព្វថ្ងៃបានក្លាយជាអ្នករៀបចំការកត់ចំណាំយ៉ាងមានរបៀប មិនដូចពីមុនទេ គឺរាយប៉ាយខ្លាំងណាស់។ 

៦- របស់សម្រាប់អានពីមុន និងឥឡូវគឺខុសគ្នាដាច់។ ពីមុនគេកាន់កាសែតអានក្នុងបន្ទប់ទឹក ឥឡូវគេកាន់ទូរស័ព្ទស្មានហ្វូនសម្រាប់អានព័ត៌មានក្នុងបន្ទប់ទឹកជំនួសវិញ។ 

adverise with khmeread

មតិយោបល់