adverise with khmeread Bogdan

ក្រុម​អ្នកគាំទ្រ​ហង្ស​ក្រហម​រិះ​គុណ​អ្នកចាំទី​ក្រោយ​បញ្ចប់​លទ្ធផល ២-២ ជាមួយ Exeter នៅ​យប់មិញ​នេះ​ (មានវីដេអូ)

ក្រុម​អ្នកគាំទ្រ Liverpool បាន​ទទូច​សុំ​ឲ្យ​លោក Jurgen Klopp លក់​កីឡាករ Adam Bogdan បន្ទាប់ពី​អ្នកចាំទី​រូបនេះ​បាន​បង្កកំហុស​ដ៏​ធ្ងន់ធ្ងរ​ក្នុងអំឡុង​ការប្រកួត FA Cup ជុំ​ទី​៣ ដែល​ប៉ះ​ជាមួយ​ក្រុម Exeter នា​យប់ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​អ្នកចាំទី​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​មិនអាច​ជួយសង្គ្រោះ​បាល់​ដែល​កីឡាករ Lee Holmes របស់​ក្រុម Exeter លើក​ចេញពី​បាល់​ជ្រុង​កោង​បញ្ចូល​ទី​យ៉ាង​ងាយស្រួល​ក្នុងអំឡុង​ការប្រកួត​មុន​បញ្ចប់​តង់​ទីមួយ​នៅ​យប់​មិញ​។​

​កីឡាករ Bogdan ដែលមាន​វ័យ ២៨ ម្នាក់នេះ​បាន​ចូលរួម​លេង​ឲ្យ​ក្រុម​ហង្ស​ក្រហម បន្ទាប់ពី​ផ្ទេរ​មកពី​ក្រុម Bolton Wanderers កាលពី​រដូវក្តៅ​មុន​។​

​ខាងក្រោម​នេះ​គឺជា​ប្រតិកម្ម​របស់​បណ្តា​អ្នកគាំទ្រ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម Twitter ទៅលើ Adam Bogdan៖

 

adverise with khmeread

មតិយោបល់