adverise with khmeread Untitled 1

DJ សិច​ស៊ី​វៀតណាម​និយាយ​អំពី​បទពិសោធន៍​ដេក​គុក ១០ ខែ​នៅ​អាមេរិក​

    ​ជិត ១០ ខែ​ហើយ នាង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកទោស​លេខ ៨៦៣៥៩០៥៣ នៅ​មន្ទីរឃុំឃាំង Metropolitan Detention Center ក្នុង​ទីក្រុង Brooklyn ជាមួយ​អ្នកទោស​ស្រី​ផ្សេងទៀត ៨០ នាក់​។​

​    ​អ្នក​ប្រហែល​មិន​រំពឹងថា DJ សិច​ស៊ី​បំផុត​របស់​វា​អាស៊ី និង​ជា​អតីត​តារា Playboy ស្ថិតនៅក្នុង​គុក​បែបនេះ​ទេ​។​

​    ​ប៉ុន្ដែ​វា​បានកើត​ឡើង​ទៅលើ​តារា​ម៉ូ​ដែល​និង​ជា DJ ឈ្មោះ Angie Vu Hu វ័យ ៣៣ ឆ្នាំ បន្ទាប់ពី​ជាប់គុក​ពីបទ​ចាប់ពង្រត់​កូនស្រី​ខ្លួនឯង​អាយុ ៩ ឆ្នាំ ក្រោយ​ឪពុក​ជនជាតិ​បារាំង​ដែលមាន​សិទ្ធិ​ឃុំគ្រង​កូន​នេះ​ប្តឹង​ពីបទ​ចាប់​ព​ង្រឹ​ត់​។​

​    ​បន្ទាប់ពី​នាង​បាន​ចេញពី​គុក​កាលពី​ខែ​មុន នាង​ទៅធ្វើ​ការ​វិញ និង​បាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​រយៈពេល​មួយ​សប្ដាហ៍​នៅ​ពិធីជប់លៀង Pitstop របស់​ក្លឹប FashionTV​។​

​    ​នាង​បាន​ប្រាប់​ទៅ​វេ​ប​សាយ New York Daily អំពី​មេរៀន​ដែល​នាង​ទទួលបាន​នៅក្នុង​គុក​ថា "​ការ​ក្លាយជា​អ្នកទោស​បាន​បង្រៀន​ខ្ញុំ​ឱ្យចូល​ចិត្ត​អ្វីៗ​គ្រប់យ៉ាង​នៅ​មន្ទីរឃុំឃាំង​។ ហើយ​អ្វី​ទាំងអស់​នៅក្នុង​នោះ​ផលិតឡើង​ពី​ប្លា​ស្ទិ​ច​ទាំងអស់​មិន​ថា សម កាំបិត ឬ​កែវ​"​។​

​    ​នាង​ក៏បាន​និយាយទៀតថា ផ្នែក​ដ៏​ពិបាក​បំផុត​មិនមែន​ការរស់នៅ ឬ​សម្លៀកបំពាក់ ដែល​នាង​ស្លៀក​ក្នុង​គុក​នោះទេ ព្រោះ​នាង​បាន​ធំធាត់​ក្នុងប្រទេស​វៀតណាម ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​វា​ជា​រឿង​ដែល​នាង​ស៊ាំ​អស់​ទៅហើយ​។​

​    ​នាង​បាន​បង្ហាញថា អ្វីដែល​សំខាន់​លើសពី​វត្ថុ​ក្រៅ​ខ្លួន​របស់​នាង​គឺ សុវត្ថិភាព​កូនស្រី​រប​ស់​នាង​។ ប៉ុន្ដែ​នាង​មិន​សម​ធ្វើជា​ម្ដាយ​គេ​ទេ ដោយ​តែ​កំហុស​របស់​នាង​ពីមុន​។​

​    ​យ៉ាងណាមិញ ក្រោយ​នៅក្នុង​គុក​អស់ ១០ ខែ នាង​មានការ​ភ្ញាក់រ​ឮ​ក និង​មានបំណង​ចង់យក​កូនស្រី​របស់​នា​ង​មក​នៅក្បែរ​ខ្លួន​វិញ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់