adverise with khmeread Unnamed %281%29

ជម្លោះ​ប្តី​ប្រពន្ធ​ក្មួយ​ថ្លៃ​មកឃាត់​ដក​កាំភ្លើង​គំរាម​ពេល​កូនស្រី​ចាប់យក​ទុក​ផ្ទុះ​មួយ​គ្រាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ស្រវឹង​រករឿង​ប្រពន្ធ​ពេល​ក្មួយ​ថ្លៃ​មកឃាត់​បង្ក​ហិ​ង្សា​ដាក់​ទៅវិញទៅមក​រួច​ចូល​ទៅយក​កាំភ្លើង​មក​អា​ម៉េ​គំរាម​បាញ់ តែ​ត្រូវ​កូនស្រី​ស្ទុះ​ទៅ​ចាប់​យកទៅ​ទុក​ក្រោម​ពូក​រាលកៃ​បណ្តាលឱ្យ​ផ្ទុះ​១​គ្រាប់​បង្ក​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រត់​ទៅប្តឹង​ប៉ូលិស​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែកញ្ញា​ ឆ្នាំ២០១៦ នៅផ្ទះ​បុរស​យោធា​ខាងលើ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា បុរស​យោធា​ឈ្មោះ ណោ​ក កឿ​ន អាយុ​៤៥​ឆ្នាំ មុខរប​ជាម​ន្ត្រី យោធា ភូមិភាគ ៣។ ចំណែក​ប្រពន្ធ​ឈ្មោះ​សយ ពៅ អាយុ ៤២ ឆ្នាំ​មុខរប​នៅផ្ទះ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជា​រៀងរាលថ្ងៃ​បុរស​ជាម​ន្ត្រី​យោធា​ខាងលើ​តែងតែ​ផឹក​ស្រវឹង​ហើយ​រករឿង​ប្រពន្ធ​និង​វាយ​ធ្វើបាប់​ជា​ស្ទើរ​រាល់ថ្ងៃ​។ ខណៈ​ដល់​ថ្ងៃកើតហេតុ​ខាងលើ​បុរស​បាន​ផឹក​ស្រវឹង​ហើយ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​។ ​ពេល​កំពុង​ឈ្លោះ​ស្រាប់តែ​ក្មួយ​ថ្លៃ​២​នាក់​មកឃាត់​កុំឱ្យ​ឈ្លោះ​គ្នា ហើយ​បុរស​ជា​មន្ត្រី​យោធា​បាន​ស្ទុះ​មក​ប្រតាយប្រតប​មួយ​ប្រាវ​បណ្តាលឱ្យ​ក្មួយប្រុស​ម្នាក់​រងរបួស​បែកក្បាល ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ។​

    បន្ទាប់មក​បុរស​យោធា​ចូល​ទៅយក​កាំភ្លើង​នៅ​ខាងក្នុង​ផ្ទះ មក​អា​ម៉េ​តែ​ត្រូវ​កូនស្រី​ម្នាក់​មក​ចាប់​ជាប់​យកទៅ​ទុក​ក្រោម​ពូក​ធ្វើឱ្យ​រាលកៃ​ផ្ទុះ​មួយ​គ្រាប់​តែ​សំណាង​មិនមាន​អ្នករងរបួស​ដល់​នរ​ណា​ម្នាក់​ទេ​។​ តែ​បង្ក​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​រត់​ទៅ​រាយការណ៍​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ចុះមក​អន្តរាគមន៍​ភ្លាមៗ​។​

    ក្រោយពី​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ​និង​សួរ​រឿងហេតុ​សព្វគ្រប់​ដោយសារតែ​បុរស​ខាងលើ​ជាម​ន្ត្រី​យោធា​ទើប​ទំនាក់ទំនង​ហៅ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ​បន្ថែម​។​

    បច្ចុប្បន្ន​បុរស​ខាងលើ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​យកមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

 

adverise with khmeread

មតិយោបល់