adverise with khmeread 387d1fbc00000578 3798347 image a 2 1474376418112

Pep Guardiola បញ្ជាក់ថា Yaya Toure នឹងមិន​បាន​លេង​ឱ្យ City ម្តងទៀត​ទេ​ដរាបណា​ភ្នាក់ងារ​គាត់​សុំទោស​ជាមុនសិន​

    ​Pep Guardiola បានបញ្ជាក់​ទៅកាន់ Yaya Toure យ៉ាងច្បាស់​ថា គាត់​នឹងមិន​អាច​លេង​ឱ្យ​មេឃ​ខៀវ Manchester City ម្តង​ទៀតឡើយ រហូត​ទាល់តែ​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់គាត់​លោក Dimitri Seluk ចេញមុខ​សុំទោស​សម្រាប់​មតិ ដែល​គាត់​បាន​និយាយ​ឡើង​អំពី​ក្លឹប​។​

​    ​Seluk បាន​ចោទប្រកាន់​មេឃ​ខៀវ​ថា "​ធ្វើឱ្យ Toure អាម៉ាស់មុខ​" កាលពី​ដើមខែ​នេះ បន្ទាប់ពី​តារាបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ ត្រូវបាន​លុបចេញ​ពី​ឈុត​ជម្រើស​ដំបូង​របស់ Guardiola សម្រាប់​ដំណើរ​ប្រជែង​ពានរង្វាន់​កំពូល​ក្លឹប​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ដែល​គាត់​បានបង្ហាញ​ខ្លួន​បាន​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​នៃ​រដូវ​កាល​ថ្មី​នេះ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ក្នុងជំនួប​ជាមួយ Steaua Bucharest​។​

​    ​វា​មិនមែនជា​លើកដំបូង​នោះទេ​ដែល Seluk បាន​វាយប្រហារ​ទៅលើ​មេឃ​ខៀវ​ជា​សាធារណៈ ចាប់តាំងពី Toure បាន​ចូលរួម​ជាមួយ​ក្លឹប​ពី Barcelona ក្នុងតម្លៃ​ខ្លួន ២៤​លាន​ផោន កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ Guardiola បាន​កត់ចំណាំ និង​ទាមទារ​ឱ្យ​ភ្នាក់ងារ​ដែលមាន​មូលដ្ឋាន​នៅ​ម៉ូ​ណា​កូ សញ្ញជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ​ត្រូវតែ​និយាយ​ពាក្យ​សុំទោស​នាពេលនេះ​៕

 

adverise with khmeread

មតិយោបល់