adverise with khmeread Unnamed %283%29

ម៉ូតូ​បុក​ជាមួយ​រថយន្ត​របួសធ្ងន់​២​នាក់ ជិត​រង្វង់​មូល​ចោមចៅ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ សង់​កូរ៉េ​ស៊ី​ធី​ផ្លឹ​ស បោះពួយ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ត​ម៉ាក ហាយ​ឡាក់​រី​វ៉ូ មួយគ្រឿង​ក្នុង​ទិស​បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ម្នាក់ទៀត​សល់​ដង្ហើម​ចង្រឹត​។​

    គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ ​និង​៣០​នាទី​យប់​ថ្ងៃទី២០ កញ្ញា ២០១៦ នៅ​ចំណុច​មុខ​ក្លឹប​វ៉ា​យ​ឌី​ស្កូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ជនរងគ្រោះ​ទាំង​២​នាក់​កំពុង​រងរបួស​ធ្ងន់​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​ហើយ​នៅជាប់​ខ្លួន​ក៏​មិនមាន​អត្តសញ្ញាណ​បណ្ណ​ដែរ​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បុរស​ម្នាក់​បើករថយន្ត មួយគ្រឿង​ម៉ាក ហាយ​ឡាក់​រី​វ៉ូ ពណ៌ស ស៊េរី​ថ្មី​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC -7842​ ចេញពី​រង្វង់​មូល​ចោមចៅ​តាម​បណ្តោយ​ផ្លូវជាតិ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ល្បឿន​មធ្យម។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​បុរស​២​នាក់​ជិះ​ឌុប​គ្នា​ម៉ូ​តូ​មួយ​ម៉ាក សង់​កូរ៉េ​ស៊ី​ធី​ផ្លឹ​ស ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FV-9625 តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ហើយ​ភាគី​ខាង​ម៉ូតូ​ជិះ​ក្នុង​ល្បឿន ដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ក្បាល​រថយន្ត​ពី​ចំហៀង​ខាងឆ្វេង​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ​និង​ជា​អ្នក​ឌុប​រងរបួស​សល់​តែ​ដង្ហើមចង្រិត រី​អ្នកជិះ​ពីក្រោយ​របួសធ្ងន់​បាក់ជើង​ឆ្វេង ហើយ​រថយន្ត​បែក​កង់​ខាងឆ្វេង​និង​កំ​ពិ​មុខ​ចំហៀង​ឆ្វេង ចំណែក​ម៉ូតូ​ដាច់​កង់​មុខ​ចេញពី​គ្នា ខូ​ត​ខាត​ទាំងស្រុង​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន រថយន្ត​របស់​អង្គភាព​សង្គ្រោះបន្ទាន់ ៧១១ ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ​ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ៕

 

adverise with khmeread

មតិយោបល់