adverise with khmeread 0

Jennifer Aniston រំភើប​រីករាយ​ពេលឮ​ដំណឹង​ថា Jolie-Pitt បែកបាក់​គ្នា​

​    ​យោងតាម​ទស្សនាវដ្ដី US Weekly បានឱ្យដឹងថា តារា​សម្តែង​ជើងចាស់ Jennifer Aniston បាន​ប្រតិកម្ម​ដោយ​លាយ​លំ​ជាមួយ​ភាពសប្បាយ​រីករាយ និង​សោកស្តាយ​នៅពេល​អ្នកស្រី​ដឹងថា អតីត​ប្តី​របស់គាត់​គឺ​លោក Brad Pitt លែងលះ​ជាមួយ​អ្នកស្រី Angelina Jolie​។​

​    ​យោងតាម​ប្រភព​ផ្ទៃក្នុង​ម្នាក់​បានឱ្យដឹងថា Aniston បាន​និយាយ​នៅពេល​ពិភាក្សា​អំពី​រឿង​លែងលះ​នេះ​ថា "​មែនហើយ​ទាំងនេះ​គឺជា​កម្ម​ពៀរ​!"​។​

​    ​US Weekly បាន​រាយការណ៍​ទៀតថា Aniston ដែល​បានរស់នៅ​ជាមួយ Brad Pitt អស់​រយៈពេល ៥ ឆ្នាំ បាន​ទទួលស្គាល់ថា មាន​អារម្មណ៍​រំភើប​រីករាយ​អំពី​ការបែកបាក់​គ្នា​រវាង Brad និង Angelina​។​

​    ​ទោះយ៉ាងណា នាង​ក៏បាន​លាតត្រដាង​ថា នាង​មិនដែល​ចង់ឱ្យ​ពួកគេ​បែកបាក់​នោះទេ ឬក៏​ធ្លាប់​ប្រាថ្នា​ឱ្យ​រឿងនេះ​កើតឡើង​ដែរ​។​

​    ​យោងតាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​ទស្សនាវដ្ដី​ខាងលើ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា "​នាង​តែងតែមាន​អារម្មណ៍​ថា អ្វីមួយ​នឹង​កើតឡើង​ចំពោះ​ពួកគេ​។ នាង​មិនមាន​អារម្មណ៍​ថា Angelina ជា​មនុស្ស​ដែល Brad ចង់​រស់នៅ​ជាមួយគ្នា​ជា​រៀងរហូត​ឡើយ​។ នាង​តែងតែមាន​អារម្មណ៍​ថា Angelina គឺជា​មនុស្ស​ស្មុ​គ្រ​ស្មាញ​ចំពោះ​គាត់ (Brad)​។ គាត់​គ្រាន់តែ​ជា​បុរស​ធម្មតាៗ​ម្នាក់​តែប៉ុណ្ណោះ​"៕

 

adverise with khmeread

មតិយោបល់