adverise with khmeread Pay manchester united players arriving at training %281%29

Jose Mourinho ត្រៀម​ដាក់​ជម្រើស​ទី ១ ចំនួន ៣ នាក់​ឱ្យ​សម្រាក​សិន​

​    ​Jose Mourinho ត្រៀម​ធ្វើដំណើរ​ចាកចោល Paul Pogba, David De Gea និង Eric Bailly ជាមួយនឹង​ក្រុម​ជម្រើស​ដំបូង​របស់​បិសាច​ក្រហម Manchester United សម្រាប់​ការប្រកួត EFL Cup នៅ​ទឹកដី Northampton នា​រាត្រី​នេះ​។​

​    ​បន្ទាប់ពី​ចាប់ផ្តើម​ដំណើរ​ប្រជែង Europa League កាលពី​សប្តាហ៍​មុន​ដោយ​បរាជ័យ​នៅឯ​ទឹកដី​របស់​ក្រុម Feyenoord និង​បរាជ័យ​បន្ត​ក្រោម​ដៃ Watford កាលពី​ថ្ងៃអាទិត្យ អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​រូបនេះ​សម្រេច​ដាក់​ជម្រើស​ដំបូង​របស់ខ្លួន​មួយចំនួន​ឱ្យ​សម្រាក​នៅ​ការប្រកួត​យប់​នេះ​។​

​    ​សមាជិក​ឈុត​ដំបូង​ដែល​មិនត្រូវ​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​នៅឯ​ទឹកដី Vicarage Road នឹង​ត្រូវបាន​ចូលរួម​ក្នុងការ​ប្រកួត​ជាមួយនឹង​កីឡាករ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​របស់​បិសាច​ក្រហម ដែល​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​ចំនួន ១៥​គ្រាប់​ក្នុងការ​ប្រកួត​បី​លើក មុន​ពេលដែល​បរាជ័យ​ក្រោម​ដៃ​ក្រុម​មេឃ​ខៀវ​របស់​ពួកគេ​បានកើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោងតាម​វេ​ប​សាយ Manchester Evening News ៕

adverise with khmeread

មតិយោបល់