adverise with khmeread Bayern munich v borussia dortmund

Douglas Costa របស់ Bayern Munich ស៊ុត​ប៉េ​ណា​ល់​ទី​ប្រើ​កែងជើង ចូល​ទី​មុំ ៩០ មិនគួរ​ឱ្យ​ជឿ​

    ​Douglas Costa ទើបតែ​ជួប​បញ្ហា​របួស​ជាថ្មី​ម្តងទៀត ខណៈដែល Bayern Munich បាន​ផ្តួល Ingolstadt ក្នុង​លទ្ធផល ៣-១ ដោយបាន​វិលត្រឡប់​ទៅកាន់​កំពូល​តារាង​វិញ​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​សម្លឹង​វិលត្រឡប់​មកវិញ​យ៉ាង​ឆាប់រហ័ស ហើយ​សប្តាហ៍​នេះ​គាត់​បានបង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់គាត់​នៅលើ​ទីលាន​ហ្វឹកហាត់​ដោយ​ប្រើ​ស្ទីល​ដ៏​ឡូយ​មិន​គួរឱ្យ​ជឿ​។​

​    ​ចុច​មើល​វីដេអូ​ខាងក្រោម​នេះ Costa បានដាក់​បាល់​ទៅលើ​រង្វង់​បាល់​ប៉េ​ណា​ល់​ទី ហើយ​បែរខ្នង​ហើយ​យក​កែងជើង​ស៊ុត​ចូល​មុំ ៩០ យ៉ាង​ស្អាត​។​

​    ​តារាបាល់ទាត់​វ័យ ២៦​ឆ្នាំ​រូបនេះ បន្ទាប់មក​បាន​សម្លឹង​ទៅ​មើល​ទី​ត្រឹម​តែមួយ​លើក​ប៉ុណ្ណោះ​ទៅលើ​ចំណុច​ដែល​គាត់​ប៉ុនប៉ង​សម្រេច​ទៅលើ​វា មុនពេល​ដែល​គាត់​ស៊ុត​ជាមួយនឹង​កែងជើង​ឆ្វេង​របស់គាត់​ចូល​ទី​យ៉ាង​ស្អាត​៕

 

adverise with khmeread

មតិយោបល់