adverise with khmeread Unnamed

ស្រវឹង​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលឱ្យ​រងគ្រោះ​បាក់ជើង​ខ្លួនឯង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ទៅបុក​រថយន្ត​ដែល​បើកបរ​ទិសដៅ​ផ្ទុយគ្នា​បណ្ដាលឱ្យ​រងរបួស​បាក់ជើង​ស្ដាំ​ហើយ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៥០​នាទី​យប់​ថ្ងៃទី​២០ ​ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ ១០១១ ស្ថិត​ក្នុងភូមិ​ពោងពាយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តា​កូ​ម៉ា ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-2232 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ក​-៨៦៤៣ ភព​១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

    លុះដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​ចំ​ពីមុខ​រថយន្ត​ទាំង​កម្រោល​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​ខាងលើ​រងរបួស​បាក់ជើង​ខាងស្ដាំ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បាន​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ហុង​ហាក់​មក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​។​

    ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​វាស់វែង ​និង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់