adverise with khmeread 333

ឃាត់ស្ត្រីម្នាក់តាមដីកាពីបទបង្កការខូចខាតដោយចេតនា

    ព្រៃវែង ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំចាយមារ​ឃាត់ខ្លួន​កាល​ពិ​វេលា​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​សាមគ្គី​ឃុំ​ក្រញូង​ស្រុក​កំចាយមារ ខេត្តព្រៃវែង តាម​ដីកា​តុលាការ​ពីបទ​បង្ក​ការខូចខាត​ដោយ​ចេតនា​។​
    ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ក្រញូង​បាន​ឲ្យ​ដឹងថា ប៉ូលិស​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ប៉ូលិស​ស្រុក​និង​ខេត្ត​បាន​អនុវត្ត​ដីកា​ចាប់​ខ្លូន លេខ​២២៥​ចុះ​ថ្ងៃទី​២០​ឧសភា​ឆ្នាំ​២០១៥ ។ ជនសង្ស័យ​ឈ្មោះ នូ ស្រី​យាង ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ភូមិ​សាមគ្គី​ឃុំ​ក្រញូង​ស្រុក​កំចាយមារ ពីបទ​បង្ក​ការខូចខាត ដោយ​ចេតនា​ដែល​បាន​ប្រព្រឹត្តធ្វើ​កាលពី​ថ្ងៃទី​១៦​កញ្ញា​ឆ្នាំ​២០១៤​មកម្ល៉េះ​៕​

adverise with khmeread

មតិយោបល់