adverise with khmeread Unnamed

មិនគួរ​ឱ្យ​ជឿ​!!! រថយន្តបុក​ម៉ូតូ​ពីក្រោយ​បណ្ដាលឱ្យ​ប៉ើ​ង​២០​ម៉ែត្រ​តែ​របួសស្រាល​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ឆ្លងកាត់​ថ្នល់​មិន​ចាំ​ម៉ាក​ក៏ត្រូវ​បាន​រថយន្ត​មួយគ្រឿង​បុក​ពីក្រោយ​ប៉ើង​ទៅមុខ​ជាង​២០​ម៉ែត្រ​តែ​សំណាងល្អ​ជនរងគ្រោះ​រងរបួស​ស្រាល។​

    ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំណុច​ផ្លូវ​ហាយ​ណូយ​កែង​នឹង​ផ្លូវ​១៩៧០​ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពពី​ពូ​អ្នករត់ម៉ូតូឌុប​ដែល​អង្គុយ​នឹង​កែង​ផ្លូវ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យដឹងថា ដំបូង​គាត់​ឃើញ​ម៉ូតូ​រងគ្រោះ​មួយគ្រឿង​ម៉ាក ​ZoomerX ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-3352 បើកបរ​ដោយ​បុរស​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​ឆ្លងផ្លូវ​បណ្ដាលឱ្យ​ម៉ូតូ​រងគ្រោះ​ខាងលើ​អក​ហ្សឺ​ហើយ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ព្រោះ​ខ្លាច​បុក​ម៉ូតូ​មួយគ្រឿង​នោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​លិច​ស៊ីស ព​ណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9892 បាន​បើកបរ​ដោយ​ជនជាតិ​កូរ៉េ​ម្នាក់​ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​បណ្ដាលឱ្យ​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​បណ្ដាលឱ្យម៉ូតូ​ខ្ទាត​ទៅមុខ​ប្រមាណ​ជា២០មែត្រ​
​បណ្ដាលឱ្យ​ម៉ូតូ​ខូចខាត​ផ្នែក​ខាងក្រោយ​តែ​សំណាងល្អ​ជនរងគ្រោះ​រងរបួស​ស្រាល​។​

    ក្រោយពេល​កើតហេតុ​ខាង​ម្ចាស់​រថយន្ត​បាន​ចុះមក​និយាយ​សម្រួល​ជាមួយ​ជនរងគ្រោះ​ហើយ​​បន្តិចក្រោយមក​បងប្រុស​ជនរងគ្រោះ​បាន​មកដល់​កន្លែងកើតហេតុ​ហើយ​និយាយ​តំណាង​ជនរងគ្រោះ​ហើយ​ភាគី​ទាំងសងខាង និយាយ​ចរចា​គ្នា​ហើយ​ខាង​រថយន្ត​បង្ក​បានចេញ​ថ្លៃ​ខូចខាត​និង​ថ្លៃ​របួស​ទាំងស្រុង​ទៅខាង​ម៉ូតូ​រងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង៕

 

adverise with khmeread

មតិយោបល់