adverise with khmeread 1

ផ្អើល​ពេញ​វត្ត​!!! ក្រោយពី​ព្រះសង្ឃ​ឆាន់​ភេសជ្ជៈ M150 និង​ស្ករ​កៅស៊ូ ដាប់​ប៊​ល​មីន​ពុលចូលពេទ្យ

    បន្ទាយមានជ័យ ៖ ព្រះសង្ឃ​គង់នៅ វត្ត​បទុម​ស្រះ​ឈូក​ភ្នំ​លៀប ស្ថិតនៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦  មាន​ព្រះសង្ឃ​ចំនួន​២៧​អង្គ និង​ក្មេង​វត្ត​ចំនួន​ម្នាក់ សរុប​ចំនួន​២៨​អង្គ​និង​នាក់ នៃ​ព្រះសង្ឃ​សរុប​ចំនួន ៣៦​អង្គ បាន​ពុល​ជា​បន្តបន្ទាប់ ក្រោយពី​ឆាន់ និង​ទទួលទាន​ភេសជ្ជៈ M150 និង​ស្ករ​កៅស៊ូ ដាប់​ប៊​ល​មីន។​

    សេចក្ដីរាយការណ៍​បានឱ្យដឹងថា គិត​ត្រឹម​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នេះ ព្រះសង្ឃ​ដែល​ពុល​នោះ បាន​ធូរស្បើយ​ចំនួន​១៤​អង្គ​ហើយ។​

    ជុំវិញ​រឿង​ព្រះសង្ឃ​និង​កូនសិស្សលោក​ពុល​នេះ គេ​នៅ​ពុំទាន់​ឃើញ​ខាង​ម្ចាស់​ផលិតផល​ទាំង​២​ខាងលើនេះ មក​បញ្ជាក់​បំភ្លឺ​ជា​ផ្លូវការ​នៅឡើយ៕


 

adverise with khmeread

មតិយោបល់