adverise with khmeread 1

ញាក់សាច់! ពន្ធនាគារស្អាតជាងខុនដូនេះទើបតែកៅឆាយដាក់ អ្នកទោសបាន ២០០ នាក់ទេ

​    ​អ្នកទោស​ដែល​បាន​ចូលមក​ដេក​គុក​ថ្មី​សម្លាង​តម្លៃ ១០០ ដុល្លារ​ដែលជា​មូល​និ​ថិ​របស់​អ្នក​បង់ពន្ធ និង​មាន​មូលដ្ឋាន​នៅក្បែរ​ទីក្រុង Geelong ភាគ​ភាគ​និរតី​នៃ​ទីក្រុង Melbourne ច្បាស់​ជាមាន​សំណាង​ណាស់​ដែលមាន​កន្លែង​វាយ​តេ​ន្នី​ស បន្ទប់​កម្តៅ​សម្រាប់​ខែរងា និង​កន្លែង​អាំង​សាច់​ពេល​រាត្រី​។​

​    ​ពន្ធនាគារ Kareenga ដែលមាន​មូលដ្ឋាន​នៅឯ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី​មួយ​នេះ បាន​បើក​សម្ភោ​ធ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៧ ខែ​ក​ញ្ញ ហើយ​បានទទួល​អ្នកទោស​ចំនួន ២០០ នាក់​កៅឆាយ​។​

​    ​រដ្ឋមន្ត្រីក្រសួង​ពន្ធនាគារ លោក Steve Herbert បាន​និយាយថា "(​នៅក្នុង​បន្ទប់​នីមួយៗ​) ពួកគេ​មាន​ម៉ាស៊ីនកម្តៅ និង​មាន​សម្ភារៈ​បរិក្ខារ​ផ្ទះបាយ​។ ពួកគេ​ត្រូវតែ​ចម្អិនម្ហូប​អាហារ​ដោយ​ខ្លួនឯង​"​។​

​    ​លោក​បាន​បន្តថា "​ខ្ញុំ​គិតថា វា​ច្បាស់​ជា​រឿង​ល្អ​ព្រោះ​យើង​មិនមាន​អាហា​រដ្ឋា​ន​ធំ​ជាមួយ​អ្នកទោស​អង្គុយ​ទទួលទាន​អាហារ​ទេ​"​។​

​    ​អ្នកទោស​នឹងធ្វើ​នំ​ស្នូល​សាច់​រៀងរាល់​ព្រឹក​ដោយ​ខ្លួនឯង ដែល​នេះ​គឺ​ក្នុង​គោលបំណង​បង្រៀន​អ្នកទោស​នូវ​ជំនាញ​ពិតប្រាកដ​មួយ​ដែល​អាចជួយ​ពួកគេ​រក​ការងារ​មួយ​បាន នៅពេល​ត្រូវបាន​ដោះលែង​។​

​    ​លោក Herbert ក៏បាន​និយាយទៀតថា ស្របពេល​មានការ​លើកទឹកចិត្ត​ដល់​អ្នកទោស​ជាច្រើន គុក​ប្រណិត​នេះ​នឹង​បំពាក់​ជាមួយ​សម្ភារៈ​សន្តិ​សុខកំ​ពូ​លៗ​ដូចជា ប្រព័ន្ធ​ភ្លើង​ដែលមាន​តួនាទី​ផ្តល់​សញ្ញា​ពេល​អ្នកទោស​លួច​គេច​ពី​គុក​ជាដើម និង​ប្រព័ន្ធ​សន្តិសុខ​ដ៏​រឹងមាំ​ចំនួន​បី​ជាន់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់