14429266 1125500190870188 1750079791 n

ប្រគល់​ម៉ូតូ​ឱ្យ​ម្ចាស់​ដើម​វិញ​បន្ទាប់ពី​ចោរលួច​កាលពី​ដើមខែ​

    សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប​បានធ្វើ​ការប្រគល់ ម៉ូតូ​១​គ្រឿង ជូន​ជនរងគ្រោះ​វិញ​នៅ ថ្ងៃទី​២០​ ខែកញ្ញា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បាត់បង់ ដោយ​ជនរងគ្រោះ​ចត​នៅខាងមុខ​បន្ទប់ មិនបាន​ដក​សោ​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួច​ជិះ​យកទៅ កាលពី​អំឡុង​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅ។​

    ប៉ូលិស​និយាយថា កាលពី​វេលា​ម៉ោង​១០ ​និង​៤០​នាទី យប់​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​មាន​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស ពាក់​អាវដៃវែង រាង​ខ្ពស់ មាឌធំ បានធ្វើ​សកម្មភាព​គំរាម​ឆក់យក​កាបូប ពី​ជនរងគ្រោះ​ឈ្មោះ ស​.​ស​.​ម ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ បុគ្គលិក​ហាង​លក់ទំនិញ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ខណៈ​ជនរងគ្រោះ​ត្រឡប់​មកពី បំពេញការងារ​វិញ។​

    ដោយមាន​ភាពភ័យខ្លាច ជនរងគ្រោះ​បាន​ស្រែក ឱ្យអ្នកផ្ទះ និង​អ្នកជិតខាង​ជួយ ភ្លាមៗ​នោះ បងប្អូន​ប្រជា​ការពារ​ភូមិ នឹង​ប្រជាពលរដ្ឋ​បាន ផ្អើល​ចេញមក​ជួយ ឃើញ​សភាព​បែប​នោះ ជនសង្ស័យ បាន​ផ្តួល​ម៉ូតូ​ដែល​ខ្លួន​ជិះ​ធ្វើ​សកម្មភាពរត់គេចខ្លួន ចូលទៅ​ក្នុងព្រៃ​បរិវេណ​ឱទ្យាន​អង្គរ។​

    ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្កា​ត់​នគរធំ បាន​ទៅដល់​កន្លែងកើតហេតុ និង​សហការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ តែ​រក​មិនឃើញ ដោយសារ​ស្ថានភាព​យប់​ង​ងឹ​ង ហើយ​បានធ្វើ​ការដកហូត វត្ថុតាង រួមមាន ម៉ូតូ​ចំនួន​០១​គ្រឿង​​ ម៉ាក​ហុងដា Wave S សេរី​ឆ្នាំ​២០១២ លេខ​តួ​ និង​លេខ​ម៉ា​ស៊ី​ន 3904085 នឹង​ទូរ​ស័ព្ទ​ម៉ាក Samsung ​ចំនួន​០១​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប។​

    លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង ប៉ូលិស​ទទួល​ការងារ​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប បានធ្វើការ​ស្រាវជ្រាវ រក​អត្តសញ្ញាណ ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ខាងលើ ដើម្បី​ធ្វើការ​ស្វែងរក​និង​ឃាត់ខ្លួន។ ​តែ​លទ្ធផល អត្តសញ្ញាណ​ម្ចាស់​ម៉ូតូ បាន​បង្ហាញថា ម្ចាស់​ម៉ូតូ​ក៏​ជា​ជនរងគ្រោះ​ដែរ​។​

    យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក របស់ ឈ្មោះ អ៊ឹ​ង ប៊ូរ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ ទក្សិណ៍​ខាងត្បូង សង្កាត់​គោកចក មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ ចត​ម៉ូតូ​នៅខាងមុខ​បន្ទប់ មិនបាន​ដក​សោ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួច​ជិះ​យកទៅ។ ​បាត់បង់ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា Wave S សេរី​ឆ្នាំ​២០១២ លេខ​តួ​&​លេខ​ម៉ា​ស៊ី​ន 3904085 ពាក់​ស្លាក​លេខ សៀមរាប 1M-5622  កាលពី​អំឡុង​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅ។​

    ដោយមាន​ការឯកភាព​ពី លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍ បានធ្វើការ​ផ្ទៀងផ្ទាត់ ឯកសារ នឹងធ្វើការ​ប្រគល់ជូន​ជនរងគ្រោះ វិញ។ ​ចំណែកឯ​ជនសង្ស័យ​ទាំង​០២​នាក់​ប៉ូលិស​កំពុងធ្វើការ​កំណត់ អត្តសញ្ញាណ​នឹង​ស្វែងរក​តាម​ចាប់ខ្លួន​បន្តទៀត៕

មតិយោបល់