adverise with khmeread Unnamed %281%29

ឃាត់​ព្រូឡាន​ដឹក​ស៊ីម៉ង់ត៍​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ ព្រូឡាន​ដឹក​ស៊ីម៉ង់ត៍​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០ ​កញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​នៅ​ផ្លូវ​មុខ​រោងចក្រ​ញ៉ូ​ស្តារ​ក្រុម​១៤ ភូមិ​១​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហេង ហឿន ភេទប្រុស អាយុ​៣៨ឆ្នាំ មុខរបរ​ព្រូឡាន​ដឹក​ស៊ីម៉ង់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គិរី​វ័ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​បាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​តូច និង​ប្រដាប់​ជក់​មួយ​សម្រាប់, ​ទូរ​សព្ទ័​១​គ្រឿង និង​លុយ​៥​ម៉ឺ​ន​រៀល។ បច្ចុប្បន្ន​ឃាត់ខ្លួន​នៅ​ក្រុងព្រះសីហនុ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់