adverise with khmeread 2

​តារា​បង្ហាញ​ម៉ូត​ជប៉ុន​ម្នាក់នេះរ​ស់នឹងរ​បរប​ង្ហា​ញ​ម៉ូត​ជាមួយ​សត្វ​មឹក​! ចុងក្រោយ​ហួសចិត្ត​ពេល​ដឹង​ការពិត​ពីក្រោយ​សត្វ​មឹក​

​    ​កាលពីពេល​ថ្មីៗ​នេះ កញ្ញា Namada តារា​ម៉ូ​ដែល​ជប៉ុន​បាន​ថតរូប​ភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​សន្លឹក​ជាមួយ​សត្វ​មឹក​ដែល​រស់នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។​

​    ​បើ​យោងតាម​វេ​ប​សាយ Motherboard បានឱ្យដឹងថា កញ្ញា Namada បាន​និយាយថា នាង​បាន​សម្រេចចិត្ត​ថតរូប​ជាមួយ​សត្វ​មឹក​ដ៏​ធំ​នេះ​គឺ​ដោយសារ​នាង​ចូលចិត្ត​ដៃ​មឹក​។​

​    ​នាង​បាន​បន្តថា ការធ្វើការ​ជាមួយ​សត្វ​មឹក​ទម្ងន់​ជិត ១៨ គីឡូក្រាម​នេះ ដោយ​ដាក់​វា​នៅលើ​ខ្លួន​គ្រប់​ទីកន្លែង​គឺ​មិនមាន​ភាពងាយស្រួល​ឡើយ ព្រោះ​វា​ធ្ងន់​ពេក​។​

​    ​រូបភាព​ទាំងនេះ ដែល​ថត​ដោយ​ជាង​ថតរូប​ឈ្មោះ Kazan Yamamoto ត្រូវ​បានដាក់​បង្ហាញ​នៅ​ពិព័រណ៍​រូបភាព​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ​នាពេល​ថ្មីៗ​នេះ​។​

​    ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ នៅពេល​ពួកគេ​លែង​ត្រូវការ​មឹក​មួយ​ក្បាល​នេះ Namada និង Yamamoto បាន​ដាំទឹក​ដើម្បី​ស្ងោ​មឹក​នេះ ហើយ​ទទួលទាន​វា​តែម្តង​៕

adverise with khmeread
ប្រភព៖ Huffington Post

អ្នកនឹងចូលចិត្ត

មតិយោបល់