adverise with khmeread Untitled 1

Angelina Jolie មាន​ប្រវត្តិ​ផ្លូវភេទ​ចម្លែក​ហួស​ថ្លែង​

    ​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ចងក្រង​ប្រវត្តិ​ផ្លូវភេទ​ចម្លែកៗ​តាំងពី​ដើមទី​រហូតដល់​ចុងបញ្ចប់​របស់ AngelinaJolie​។ 

​    ​នាង​ធ្លាប់​អះអាងថា​បាន​ដេក​ជាមួយ​បុរស​បួន​នាក់​គត់ ដោយ​បី​ក្នុងចំណោម​នោះ​ជា​ស្វាមី​នាង​។ ប៉ុន្តែ Angelina Jolie បាន​ឆ្លងកាត់​ប្រវត្តិ​ផ្លូវភេទ​ចម្លែក​ជាង​ការដែល​ភាពយន្ត​ហូលីវូដ​អាច​ស្រមៃ​ដល់​ទៅទៀត​។ 

​    ​តារា​វ័យ ៤១ ឆ្នាំ​រូបនេះ​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​អង្គារ នៅពេល​នាង​ដាក់ពាក្យ​លែងលះ​ពី​ប្តី​ការ​រួច​ពីរ​ឆ្នាំ​របស់​នាង Brad Pitt ដោយ​សម្អាងថា "​រស់នៅ​មិន​ចុះសម្រុង​គ្នា​"​។​

​    ​Jolie បាន​ប្រាប់​ទស្សនា​វ​ដ្តី OK! Magazine កាលពី​ឆ្នាំ ២០០៧ ថា "​ខ្ញុំ​ធ្លាប់ជា​សមាជិក​ក្រុម​មួយ​ហៅថា Kissy Girls​។ ខ្ញុំ​ពិតជា​ត្រេកត្រអាល​ខាង​ផ្លូវភេទ​ណាស់ កាល​រៀន​សា​លាម​ត្តេ​យ្យ​។ ខ្ញុំ​បាន​បង្កើត​ល្បែង​មួយ ដែល​ខ្ញុំ​ដើរ​ថើប​ក្មេងប្រុស​គ្រប់គ្នា ហើយ​ឱ្យ​ពួកគេ​ក្លាយជា​ខ្មោចឆៅ​។ ពេលនោះ​យើង​ចូលរួម​សកម្មភាព​ផ្លូវភេទ ហើយ​យើង​បាន​ដោះ​ខោអាវ​អស់​គ្មាន​សល់​។ ខ្ញុំ​ជួប​បញ្ហា​ច្រើនណាស់​នៅពេលនោះ​"​។ 

​    ​Jolie បាត់បង់​ព្រហ្មចារី​នៅ​អាយុ ១៤ ឆ្នាំ ដោយ​ម្តាយ​នាង​មិន​ប្រកាន់​ទេ​។​

​    ​នាង​បាន​លាតត្រដាង​ប្រាប់​ទស្សនា​វ​ដ្តី Cosmopolitan ក្នុង​ឆ្នាំ ២០០៣ ថា "​នៅពេល​ខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ ខ្ញុំ​បាន​ដើរ​ហាច់​តាមផ្លូវ​ជាមួយ​មិត្ត​ប្រុស ឬ គាត់​មកដល់​បន្ទប់ដេក​របស់ខ្ញុំ ជាមួយ​ម្តាយ​ខ្ញុំ​នៅ​បន្ទប់​ក្បែរ​គ្នា ព្រោះ​កាលណោះ​ខ្ញុំ​កំពុងមាន​មិត្ត​ប្រុស​"​។ 

​    ​ក្រោយមក សម័យកាល​ដ៏​ងងឹត​បាន​ចូលមកក្នុង​ជីវិត​របស់​ក្មេង​ជំទង់ Jolie ដែលមាន​ប្រវត្តិ​ធ្វើបាប​ខ្លួនឯង​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​។ 

​    ​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី OK ថា "​ខ្ញុំ​ចាប់ផ្តើម​រួមភេទ​ជាមួយ​មិត្ត​ប្រុស ហើយ​ត្រឹម​សិច​និង​អារម្មណ៍​ស្នេហា​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ខ្ញុំ​ពេលនោះ​លែង​ជា​ក្មេងស្រី​មិនដឹងខ្យល់​ទៀតហើយ​។ នៅ​គ្រាមួយ​ដែល​ខ្ញុំ​ចង់​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​មិត្ត​ប្រុស ខ្ញុំ​បាន​ចាប់​កាំបិត​ចាក់​គាត់ គាត់​ចាក់​ខ្ញុំ​វិញ​។ យើង​បាន​ឈ្លោះ​គ្នា​។ ខ្លួន​យើង​ប្រឡាក់​ទៅដោយ​ឈាម​។ បេះដូង​របស់ខ្ញុំ​លោត​ញាប់​។ ក្រោយមកទៀត ពេលណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ធុញថប់​ខ្លាំង ខ្ញុំ​យក​កាំបិត​អារ​សាច់​ខ្លួនឯង​។ ខ្ញុំ​មាន​ស្នាម​ច្រើន​កន្លែង​។ វា​ជា​វ័យ​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ផ្សងព្រេង​ខ្លាំង ហើយ​ក្រោយពី​បាន​ផឹកស្រា​បៀរ​បី​បួន​កំប៉ុង រឿងរ៉ាវ​ជាច្រើន​ក៏បាន​កើតឡើង​"​។ 

​    ​នៅ​អាយុ ២០ ឆ្នាំ តារា​រូបនេះ​បានធ្វើ​រឿង​គ្រប់យ៉ាង​សូម្បីតែ​គ្រឿងញៀន​ក៏​សេព​ដែរ ក្នុងនោះ​មាន​កូកាអ៊ីន អេក​តា​ស៊ី LSD និង ហេ​រ៉ូ​អ៊ី​ន​។ 

​    ​នាង​បាន​សរសើរ​ប្តី​ទីមួយ​របស់​នាង លោក Jonny Lee Miller ដែល​បាន​កាច់ចង្កូត​នាង​ចេញពី "​សម័យកាល​ដ៏​ខ្មៅ​ងងឹត​" របស់​នាង​។​

​     អ្នក​ទាំងពីរ​ជួបគ្នា​និង​ទាក់ទង​គ្នា​នៅ​កន្លែង​ថតកុន​សម្រាប់​រឿង Hackers ឆ្នាំ ១៩៩៥​។ ក្រោយមក​នាង​អះអាងថា នេះ​ជា​ទំនាក់ទំនង​ផ្លូវភេទ​ដំបូងបង្អស់​របស់​នាង ចាប់តាំងពី​មិត្ត​ប្រុស​ដំបូង​មក​នោះ​។ 

​    ​ក្រោយ​ថត​រឿងនេះ​ចប់ អ្នក​ទាំងពីរ​បាន​ដាច់​ទំនាក់ទំនង​គ្នា ជាហេតុ​នាំឱ្យ​នាង​ទៅ​មាន​ទំនាក់ទំនង​ភេទ​ដូចគ្នា​ជាមួយ​តារា​ស្រី Jenny Shimizu ដែល​នាង​បាន​ជួប​នៅ​កន្លែង​ថត​រឿង Foxfire ឆ្នាំ ១៩៩៦​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នាង​បាន​លាតត្រដាង​ថា "​ខ្ញុំ​ប៊ិះ​រៀបការ​ជាមួយ Jenny Shimizu​បើ​កាលណោះ​ខ្ញុំ​មិនបាន​រៀបការ​ជាមួយ​ប្តី​ទីមួយ​របស់ខ្ញុំ​ទេនោះ​។ ខ្ញុំ​លង់​ស្នេហ៍​ជែ​ន​នី​តាំងពី​បាន​ជួប​នាង​លើក​ទី​ពីរ​"​។ 

​    ​ពេល​ថត​រឿង Foxfire នាង Jolie បាន​ទាក់ទង Miller វិញ ហើយ​ទីបំផុត​បាន​រៀបការ​នឹង​គ្នា​នៅ​ខែមីនា ១៩៩៦​។ 

​    ​នាង​បាន​ចូលរួម​ពិធី​រៀបការ​ដោយ​ស្លៀកខោ​កៅស៊ូ​ខ្មៅ និង​ពាក់​អាវយឺត​ស ដែលមាន​សរសេរ​ឈ្មោះ​កូនកំលោះ​ដោយ​ប្រើ​ឈាម​របស់​នាង​។ 

​    ​ទោះយ៉ាងណា ស៊ី​មី​ហ្ស៊ូ​ក្រោយមក​បាន​អះអាងថា នាង និង Jolie បាន​បន្ត​លង់​ស្នេហ៍​នឹង​គ្នា​អស់​ជាច្រើន​ឆ្នាំ ក្រោយ​នាង​រៀបការ​រួច​។ 

​    ​Shimizu និយាយថា "Jolie និង​ខ្ញុំ​ពិត​ជាមាន​ទំនាក់ទំនង​អស្ចារ្យ ស្ថិតស្ថេរ​យូរ​ឆ្នាំ​។ ខ្ញុំ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង ខណៈពេលដែល​នាង​កំពុង​ជួប​មនុស្ស​ប្រុស​ផ្សេង​។ នាង​ជាម​នុស្ស​ប្រភេទ​នោះឯង គឺ​អស្ចារ្យ និង​បើក​ចិត្ត​ទូលាយ​"​។ 

​    ​នាង​បានដាក់​ពាក្យបណ្តឹង​លែងលះ Jonny Lee Miller ក្នុង​ខែកុម្ភៈ ឆ្នាំ ១៩៩៩​។ 

​    ​នៅ​ឆ្នាំ​បន្ទាប់មក គេ​ប្រទះឃើញ​នាង​បឺត​មាត់​ប្អូនប្រុស​ឈ្មោះ ហេ​វិ​ន នៅក្រោយ​ឆាក​ក្នុង​ព្រឹត្តិការណ៍ Golden Globes ឆ្នាំ ២០០០ និង​បាន​បឺត​មាត់​ប្អូនប្រុស​ម្តងទៀត​នៅ​បី​ខែក្រោយ​ក្នុង​កម្មវិធី Academy Awards​។​

​    ​ក្រោយ​ទទួលបាន​ពានរង្វាន់​អូ​ស្ការ​សម្រាប់​តួ​ស្រី​រង​ល្អ​ដាច់​គេ​ក្នុង​រឿង Interrupted នាង​បាន​កាន់​ក្បាល​មេក្រូ​ប្រកាស​ពេល​ទទួល​រង្វាន់​នោះ​ថា "​ខ្ញុំ​ពិតជា​លង់​ស្នេហ៍​ប្អូនប្រុស​ខ្ញុំ​ណាស់​ឥឡូវនេះ​"​។ 

​    ​នៅ​ខែ​នោះ នាង​បានចាប់ផ្តើម​ទាក់ទង​លោក Billy Bob Thornton ហើយពីរ​ខែក្រោយ​មក​បាន​រៀបការ​ជាមួយគ្នា​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។ 

​    ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​រឿង Pushing Tin នៅ​មួយ​ឆ្នាំមុន​នោះ ដែល​នាង​ដើរ​ជា​តួ​ប្រពន្ធ​ក្មេង​លួច​មាន​សហា​ស្មន់​ជាមួយ Billy Bob Thornton​។ 

​    ​ក្នុង​ឆ្នាំ ២០០២ អ្នក​ទាំងពីរ​បានប្រកាស​ចិញ្ចឹម​ក្មេងប្រុស​ម្នាក់​ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​បី​ខែក្រោយ​មក​ក៏​លែងលះគ្នា​។ 

​    ​តាំងពី​ពេលនោះ​មក​នាង​បាន​សច្ចា​ថា​មិន​យកប្តី ៧ ទៅ ៨ ឆ្នាំ​ទៀត ប៉ុន្តែ​នាង​មិនបាន​គោរព​សន្យា​ទេ​។ 

​    ​ក្នុង​ឆ្នាំ ២០០៥ នាង​ត្រូវគេ​ចោទថា​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ការ​លែងលះ​របស់​ភី​ត​ជាមួយ នាង Jennifer Aniston នៅពេល Jolie និង Pitt លួច​ស្រឡាញ់គ្នា​ពេល​ថត​រឿង Mr And Mrs Smith​។ 

​    ​នាង​បាន​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​បាន​អះអាងថា ពិតជា​លង់​ស្នេហ៍​ជាមួយ Pitt មែន​។ 

​    ​ទំនាក់ទំនង​រវាង Jolie និង Pitt បានប្រកាស​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០៦ នៅពេល​នាង​មាន​ផ្ទៃពោះ​កូន​ទីមួយ​។ 

​    ​ក្រោយ​រស់នៅ​ជាមួយគ្នា​អស់ ៧ ឆ្នាំ និង​មានកូន ៦ នាក់​ជាមួយគ្នា ពួកគេ​បានប្រកាស​ភ្ជាប់ពាក្យ​ក្នុង​ខែមេសា ២០១២ និង​រៀបការ​នៅ​ថ្ងៃទី ២៣ សីហា ២០១៤​។ 

​    ​ហើយ​ចុងក្រោយ នាង Jolie បានដាក់​ពាក្យ​លែងលះ Pitt នៅ​ថ្ងៃទី ១៩ ខែកញ្ញា ២០១៦ ក្រោយ​រួមរស់​ជាមួយគ្នា​អស់ ១២ ឆ្នាំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់