adverise with khmeread 1

លោក Pioli៖ Lazio ដឹង​ពី​វិធី​ធ្វើ​ឲ្យ​ក្រុម Fiorentina អាម៉ាស់​

​គ្រូបង្វឹក​ក្រុម Lazio លោក Stefano Pioli និយាយថា ក្រុម​របស់លោក​ដឹងថា​គួរ​ធ្វើ​យ៉ាង​មិច​ទើប​ធ្វើ​ឲ្យ​ក្រុម Fiorentina រង​ការ​អាម៉ាស់​ក្នុង​យប់​នេះ​។​

​ក្រុមបាល់ទាត់ Lazio នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Stadio Artemio Franchi ក្នុង​យប់​នេះ​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម Fiorentina ដោយ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ជ័យជម្នះ​ដូចគ្នា បន្ទាប់​វិលត្រឡប់​ពី​ការឈប់​សម្រាក​អំឡុង​ថ្ងៃបុណ្យ​ណូអែល​។​

​គ្រូបង្វឹក​លោក Stefano Pioli បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា "​យើង​ត្រូវតែ​លេង​ឲ្យ​បានល្អ​ជាមួយនឹង​ក្រុម​ដែល​បង្កើត​ឱកាស​ច្រើន​។ លោក Paulo Sousa កំពុងធ្វើការ​បាន​យ៉ាង​ល្អ​ប៉ុន្តែ​គ្មាន​ក្រុម​ណា​ដែលថា​មិនអាច​បំបាក់​បានឡើយ​"​។​

ក្រុម Fiorentina បច្ចុប្បន្ន​មាន​ពិន្ទុ​ខ្ពស់​ដាច់​ពី​ក្រុម Lazio ដល់​ទៅ ១៤ ពិន្ទុ និង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ​ដែល​កំពុង​ប្រកួតប្រជែង​យក​ចំណាត់ថ្នាក់​លេខ​មួយ​ពី​ក្រុម Inter ខណៈដែល​ក្រុម​របស់លោក Stefano Pioli កំពុង​ជួប​ការលំបាក​ដើម្បី​រក្សាខ្លួន​ក្នុង​លំដាប់​កំពូល​ទាំង ១០​។​

​គ្រូបង្វឹក Pioli បាន​បន្តទៀតថា "​យើង​ត្រូវតែ​ឆក់​ឱកាស​ក្នុងការ​ដណ្តើម​បាល់​ពី​គូប្រកួត​របស់​យើង​ឲ្យ​បានល្អ និង​ធ្វើការ​ប្រយុទ្ធ​នៅពេល​ពួកគេ​ចន្លោះប្រហោង​។ យើង​មិនគួរ​ឲ្យ​ពួកគេ​លេង​បាល់​នោះទេ​។ យើង​បានធ្វើ​ការវិភាគ​ទៅលើ​គូប្រកួត​របស់​យើង និង​បានដឹង​ពី​ចំណុចខ្លាំង​និង​ខ្សោយ​របស់​ពួកគេ ដូច្នេះហើយ យើង​ដឹងថា​គួរ​ធ្វើ​យ៉ាង​មិច​ដើម្បី​ឲ្យ​ពួកគេ​អាម៉ាស់​"៕

adverise with khmeread

មតិយោបល់