adverise with khmeread Untitled 1

សាកលវិទ្យាល័យ​អាមេរិក​មួយ​នេះ​ជួយ​ចេញថ្លៃ​សាលា​ពាក់កណ្តាល គ្រាន់តែ​តាំងចិត្ត​មក​អង្គុយលេង​វីដេអូ​ហ្គេម​

    ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការសិក្សា​ដោយ​មិន​គិតថ្លៃ​នៅ​ភាគខាងត្បូង​រដ្ឋ California មាន​សាកលវិទ្យាល័យ​មួយ​ក្នុង ទីក្រុង Irvine អាចជា​កន្លែង​ដែល​អ្នកត្រូវការ​។​

​    ​សាកលវិទ្យាល័យ University of California-Irvine កំពុង​ជ្រើសរើស​សិស្ស​អាហារូបករណ៍ ៥០% ដែលមាន​ការតាំង​ចិត្ត​ខ្ពស់​ដើម្បី​លេង​វីដេអូ​ហ្គេម​។ ជាមួយ​ការបើក​សម្ភោ​ធ eSports នៅ​បរិវេណ​សាលា​ឆាប់ៗ​នេះ សាកលវិទ្យាល័យ​នេះ​នឹង​ក្លាយជា "​មជ្ឈមណ្ឌល​មួយ​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​"​។ នេះ​យោងតាម​លោក Mark Deppe​។​

​    ​នាយក UCI eSport លោក Deppe គឺជា​អ្នកផ្ដើមគំនិត​នៅ​ពីក្រោយ​កន្លែង eSport ថ្មី​របស់​សាកលវិទ្យាល័យ​ដើម្បី​ទាក់ទាញ​និស្សិត​មក​ចូលរៀន​ច្រើនៗ​។​

​    ​លោក Deppe បាន​ប្ដូរ​ពី​អតីត​កន្លែង​សាល​ហែល​ទឹក​ទៅជា​តំបន់​លេង​ហ្គេម​មួយ ដែល​នឹង​បើក​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​ខាងមុខ​។ តំបន់​លេង​ហ្គេម​នេះ​នឹងមាន​និស្សិត​លេង​ហ្គេម ព្រមទាំង​មាន​ក្រុម​លេង​ហ្គេម​ចំនួន ១០ ក្រុម ដែល​នឹង​ប្រកួតប្រជែង​គ្នា​ក្នុងការ​ប្រកួត​រួម​នឹង​រង្វាន់​ទឹកប្រាក់​រាប់លាន​ដុល្លារ​ទៀតផង​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់