adverise with khmeread 14409057 1125575550862652 1707121215 n

នារី​ម្នាក់​អាយុ​២០​ឆ្នាំ​បាន​ដើរ​បាត់​ពី​ផ្ទះ​...​ក្រុមគ្រួសារ​កំពុង​ដើររក​

    ភ្នំពេញ ៖ អ្នក​មីង​ សន ស្រស់ អាយុ​៥៦​ឆ្នាំ និងលោក ​ខឹម វិ​ចិត្ត អាយុ​៣៤​ឆ្នាំ ទីកន្លែង​ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ  បាន​បាត់​កូនស្រី​ និង​ត្រូវជា​ប្អូនស្រី បាន​ដើរ​ចេញពីផ្ទះ​ដោយ​ប្រាប់ថា ​"ទៅ​ផ្សារ​នៅ​ម្ដុំ​ភូមិ​ត្នោតជ្រុំ​៤" ​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ​២០១៦ក្រោយមក​ក៏​បាត់​ដំណឹង​ឈឹង​ទូរស័ព្ទ​ទាក់ទង​ក៏​មិន​ចូល​។​

    នារី​ដែល​បាត់​ខ្លួនឈ្មោះ ខឹម ណា​រុង​មាន អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ទួលស្លែង ស្រុក​កោះធំ ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធា​នី​ភ្នំពេញ ដោយ​នៅជាប់​នឹង​ខ្លួន​នាង​មាន​ខ្សែក​, ​កងដៃ​និង​ចិញ្ចៀន​។​

    បើ​បងប្អូន​បាន​ប្រទះឃើញ​ប្អូនស្រី​ដូច​នៅក្នុង រូបថត​នេះ​សូមមេត្តា​ជួយផ្ដល់​ដំណឹង​ដល់​ក្រុមគ្រួសារ​គាត់​ផង​ ដើម្បីឱ្យ​ពួកគាត់​បាន​ជួបជុំ​ក្រុមគ្រួសារ​វិញ ហើយ​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​របស់​ក្រុមគ្រួសារ​គាត់ 086201244 និង 069586524 ។​ សូម​អរគុណ៕

adverise with khmeread

មតិយោបល់