adverise with khmeread 14375322 1125624594191081 1454906739 o

ប្រជាពលរដ្ឋខ្មែរបានបាត់បង់ជីវិត ២នាក់ និងរបួស​៤នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍នៅ​ទីក្រុង​បាងកក​

    ​បន្ទាយមានជ័យ ៖ យោងតាម​មន្ត្រី​គ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ប្រាប់ឱ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ (​ផ្ទុះ​កង់​) បណ្តាលឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ និង​របួស០៦​នាក់ នៅវេលា​ម៉ោង​១៦ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំនុច​ស្រុក​កា​ប៊ី​ន​បូរី ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ ។ ហើយអ្នក​ទាំងនោះ​ បានធ្វើ​ដំណើ​រ​តាម​រថយន្តឈ្នួល ដើម្បី​ទិញ​ឥ​វ៉ាន់ ​(​សំលៀកបំពាក់​) ​នៅ​ទីក្រុង​បាងកក​។​

​    ប៉ូលិសនិយាយថា អ្នកស្លាប់​មាន០២​នាក់​៖​ ទី១-​ឈ្មោះ ​ម៉ៅ ម៉ូ​លីកា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នា សង្កាត់​ជ្រៀវ ក្រុង-ខេត្ត​សៀម​រាម​, ទី២-​ឈ្មោះ ​ដុក លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

    ​ប៉ូលិសបន្តថា អ្នករបួសមាន០៤នាក់៖ ទី១-​ឈ្មោះ​ កេ​ត គ​ន្ធា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​បឹងទំពុន ខ​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ របួស​បាក់​ចង្កេះ​, ទី២-​ឈ្មោះ ​សុង ពិសី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប របួស​ភ្នែក​ឆ្វេង​, ទី៣-​ឈ្មោះ ​ជា ស៊ុ​យ​លី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប របួស​ជើង​ និងទី៤-​ឈ្មោះ ​រឹទ្ធ សុ​លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មណ្ឌល ឃុំ​ស្វាយដង្គុម ក្រុង ខេត្តសៀមរាប របួស​ក្បាល​។​

         បច្ចុប្បន្នអ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ រីឯ​អ្នកស្លាប់​ត្រូវបាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​រៀបចំ​បែបបទ​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ហើយ៕​

adverise with khmeread

មតិយោបល់