adverise with khmeread Unnamed

លោកតា​អាយុ​៧៣​ឆ្នាំ​ចងក​សម្លាប់ខ្លួន​នៅ​ពញាឮ​

    កណ្តាល ៖ មាន​ករណី​លោកតា​អាយុ​៧៣​ឆ្នាំ​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​កើតឡើង​ថ្ងៃទី​២១ ​កញ្ញា ​២០១៦​ វេលា​ម៉ោង​២​ និង​១៥​នាទី​រសៀល​នៅ​ចំណុច​រោង​ចំបើង ក្រោយ​ផ្ទះ​ជនរងគ្រោះ​ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ កង លន់ ភេទ​ប្រុស​ អាយុ​៧៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​នៅ​ភូមិ​កើតហេតុ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​ឈ្មោះ រី សំបូរ ភេទ​ស្រី អាយុ៤០​ឆ្នាំ ដែល​ត្រូវជា​កូនប្រសារ​របស់​ជនរ​ង​គ្រោះ​បាន​ដើរ​ទៅយក​ចំបើង​ឱ្យ​គោ​ស៊ីនៅ​រោង​ចំបើង​ខាងក្រោយ​ផ្ទះ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​នៅក្នុង​រោង​ចំបើង​។​

    ពេលនោះ​បានមក​ប្រាប់​បងប្អូន​ផ្អើលឆោឡោ​រួចហើយ រាយការណ៍​មក ប៉ុស្តិ៍​ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ បច្ចេកទេស បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ដោយមាន​ការចូល រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ខ្លួន​សព​ឃើញថា ពុំមាន​ស្លាកស្នាម​អ្វី​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក ពិតប្រាកដ​មែន។ មន្ត្រី​ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
 

adverise with khmeread

មតិយោបល់