adverise with khmeread Unnamed %285%29

ទឹកភ្នែក​ប្រជាជន​នៅ​ស្រុក​ស្នួល​នៅតែ​បន្ត​ស្រក់ ខណៈ​ការរំលោភ​ដីធ្លី​ពុំមាន​ដំណោះស្រាយ​នៅឡើយ

    ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ី​ស្លាម​១៥​នាក់​តំណាង​ជាង​១០០​គ្រួសារ​ដែល​ត្រូវ​បាត់បង់​ដីធ្លី​សរុប​៥២៥​ហិកតា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​សម្ដែង​ក្ដី​អស់សង្ឃឹម និង​បង្ហូរទឹកភ្នែក ដោយសារ​អាជ្ញាធរខេត្ត​ក្រចេះ និង​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​កម្ម​ និង​សំណង់​ ពុំទាន់​បាន​ដោះស្រាយ​ជូន​ពួកគាត់​ដូច​បាន​សន្យា​ឡើយ បើទោះបីជា​ពលរដ្ឋ​ខំ​ធ្វើដំណើរ​ពី​ចម្ងាយ​មករក​ក្រសួង​ឱ្យជួយ​ជាច្រើនលើក​ច្រើនសា​ហើយ​ក្ដី តែ​លទ្ធផល​ត្រូវ​ក្រសួង​បាន​មក​​និយា​យថា "​សូម​រង់ចាំ​សិន​ទៅ"​។​

    ប្រជាពលរដ្ឋ​ជាច្រើន​ឡើងមក​សុំ​ការអន្តរាគមន៍​នា​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​នៅ​ក្រសួង​ដែនដី​នគររូបនីយកម្ម​​ និង​សំណង់ ដោយសារតែ​មានការ​រំលោភ​យក​ដី​សំណាក់​ក្រុមហ៊ុន​ចំនួន​២​គឺ ក្រុមហ៊ុន រតនៈ​ស្តោ​ន និង ក្រុមហ៊ុន​ថេរៈ​វិនិយោគ បាន​រំលោភ​យក​ដី​ពួកគាត់​ដោយមាន​កងកម្លាំង​ចាំ​បាញ់​ប្រជាជន​ណា​ហ៊ាន​តវ៉ា តែ​ការបាញ់​គ្រាប់​ពិត​នោះ មិនត្រូវ​របួស​ជន​ណា​នោះទេ ដោយ​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដំណាំ​ដូចជា កៅស៊ូ ដំឡូង និង​ដំណាំ​ជាច្រើន​ប្រភេទ​ដោយ​កម្ទេចចោល​ទាំងអស់ ហើយ​ក្រុមហ៊ុន​ខ្លួន​យក​ដី​ដាំ​កៅស៊ូ​វិញ (​នេះ​បើតាម​ការ​បញ្ចាក់​របស់​ពលរដ្ឋ​)។



    ពួកគាត់​បាន​បន្តថា ក្រុម​ប្រជាពលរដ្ឋ បានមក​ចាប់យក​ដី​នេះ​ដោយ​ការទន្ទ្រាន​ព្រៃ​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ ដោយ​សរុប​ដី​ចំនួន​៥២៥​ហិកតា ខណៈ​ពលរដ្ឋ​មាន​ជាង​១០០​គ្រួសារ ហើយ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ស្រុក តែ​មិនមាន​ប័ណ្ណ​សម្គាល់​អ្វី​នោះឡើយ។ ​សូម្បីតែ​ក្រុមនិស្សិត​វាស់វែង​ដី​ក៏​មិន​ហ៊ាន​វាស់​ដែរ ដោយសារតែ​គេ​មក​ស្កាត់​ថា "​ដី​នេះ​ជា​ដី​ទំនាស់" ទើប​មកដល់​បច្ចុប្បន្ន ពលរដ្ឋ​ទាំងនោះ គ្មាន​បង្កាន់ដៃ​កាន់កាប់​ដី​នោះឡើយ តែ​ពួកគាត់​អះអាងថា ពួកគាត់​នៅលើ​ដី​នេះ​អាស្រ័យ​ផល តាំងពី​ឆ្នាំ​១៩៩៧​មកហើយ តែ​មកដល់​ឆ្នាំ​២០០៩ ក៏​ស្រាប់តែ​ក្រុមហ៊ុន​២​នោះមក​រំលោភ​យក​ដីរ​បស់​ពួកគាត់​តែម្ដង។



    ប្រជាពលរដ្ឋ​ថា ពួកគាត់​ក្រីក្រ​ណាស់ សង្ឃឹម​ទៅលើ​ដី​នោះ​ហើយ តែ​បែរជា​គេ​មក​រំលោភ​យកទៅ​ទៀត មិនគួរណា​មក​ធ្វើបាប​រាស្ត្រ​ក្រីក្រ​កំសត់​យ៉ាង​ដូច្នេះ​សោះ។



    ទន្ទឹមនឹង​ការ​មកសុំ​អន្តរា​គម​ន៍នោះដែរ ភ្លាមៗ​នោះដែរ លោក ​ហេង រ៉ា​ន់ ប្រធាន​ក្រុមទី​៣៥​ដោះស្រាយ​វិវាទ​ដីធ្លី នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ទាំងអស់​មេត្តា​រង់ចាំ​សិន​ព្រោះ​ក្រសួង​កំពុង​ដោះស្រាយ​តាម​ដំណាក់កាល ដោយសារ​រឿង​ដីធ្លី​មាន​ច្រើន។

    ជុំវិញ​រឿងនេះ ខាង​ភាគី​ក្រុមហ៊ុន​ទាំង​២ ពុំទាន់​មាន​ប្រភព​អាចទាក់ទង​បាន​នៅឡើយ​ទេ៕​

adverise with khmeread

មតិយោបល់