adverise with khmeread 1

Wayne Rooney អាចដាក់​លេង​នៅ​រាត្រី​នេះ​ជាមួយ Northampton តែ​មិន​ប្រា​ដក​មានមុខ​នៅ​ចុង​សប្តាហ៍​ពេល​ប៉ះ Leicester ទេ​

​    ​Wayne Rooney តៀម​ចាប់ផ្តើម​ជា​ខ្សែប្រយុទ្ធ​កណ្តាល​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ក្នុងការ​ប្រកួត​ជាមួយ Northampton ក្នុង​រាត្រី​នេះ ខណៈ​លោក Jose Mourinho អាច​ទុក​ជើង​កីឡាករ Zlatan Ibrahimovic និង​កីឡាករ​ជម្រើស​ដំបូង​ជាច្រើន​នាក់​ទៀត​។​

​    ​ប្រធាន​ក្រុម​បិសាច​ក្រហម​រូបនេះ ដែល​កំពុង​ត្រូវបាន​រិះគន់​ចំពោះ​ទម្រង់​លេង​បច្ចុប្បន្ន ត្រូវបាន​ដាក់ឱ្យ​លេង​ជា​តួនាទី​ខ្សែប្រយុទ្ធ​កណ្តាល​នៅឯ​ជំរំ​ហ្វឹកហាត់ Carrington កាលពី​ម្សិលមិញ​។​

​    ​ការចាប់ផ្តើម​របស់ Rooney ក្នុង​រាត្រី​នេះ​គឺជា​សញ្ញាណ​មិនល្អ​មួយ​សម្រាប់​រូបគេ​ខណៈ​លោក Jose កំពុង​ពិចារណា​យ៉ាង​ល្អិតល្អន់​ដើម្បី​ដក​រូបគេ​ចេញពី​ជម្រើស​ដំបូង​នៅ​ចុង​សប្តាហ៍​នេះ​នៅពេល Man Utd ប៉ះ​ក្រុម​ខ្លាំង Leicester​។​

​    ​ទម្រង់​លេង​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​របស់​កីឡាករ​អន្តរជាតិ​អង់គ្លេស​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លះ ហើយ​ការបោះឆ្នោត​តាម​អន​ឡាញ​មួយ​របស់​ក្រុម​អ្នកគាំទ្រ​បិសាច​ក្រហម​បានបង្ហាញ​ឱ្យឃើញថា ភាគរយ​ដែល​ចង់ឱ្យមាន​ការដក Rooney ចេញពី​ជម្រើស​ដំបូង​មាន​ដល់​ទៅ ៩៩ ភាគរយ​ឯណោះ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់