adverise with khmeread 1

Odegaard មិនសូវ​ឃើញ​មុខ​និង​លេង​ឱ្យ​ក្នុង​ឈុត​យុវជន ប៉ុន្តែ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់គាត់​តារា​ល្បីៗ​មួយចំនួន​សុំ​ខ្មាស់​

​    ​ងាក​ទៅ​មើល​កាលពី​ខែមករា ឆ្នាំ ២០១៥ ក្រុម​អធិរាជ​ស Real Madrid បាន​ទិញ​កីឡាករ​វ័យក្មេង​មាន​សមត្ថភាព​វ័យ ១៦ ឆ្នាំ​គឺ Martin Odegaard នៅក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ៨ ម៉ឺន​ផោន (​ជាង​១០​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​។

​    ​បើ​គេ​យកប្រាក់ ៨ ម៉ឺន​ផោន​នេះ​មក​បរិយាយ​ឱ្យបាន​ក្បោះក្បាយ​នោះ Odegaard បាន​រកប្រាក់​ចំណូល​ចំនួន ៦.៩៤៧.៥៣៣ ផោន​នៅឯ Real Madrid ចាប់តាំងពី​ថ្ងៃទី​មួយ​ម​ក ដែល​នេះ​មានន័យថា រូបគេ​រកបាន ១១.៤២៤ ផោន​ក្នុង​មួយថ្ងៃ ៤៧៦ ផោន​ក្នុង​រយៈពេល​មួយ​ម៉ោង និង ១៣ សេន​ផោន​រៀងរាល់​វិនាទី​។​

​    ​Odegaard បានក្លាយ​ខ្លួន​ទៅជា​តារា​លេចធ្លោ​នៅក្នុង​ឆ្នាំ ២០១៤ នៅពេលដែល​គាត់​ក្លាយទៅជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​ដែល​បាន​បង្ហាញខ្លួន និង​ស៊ុត​បញ្ចូល​ទី​នៅក្នុង​លី​ក​កំពូល​ន័​រវេ​ស Norwegian Premier League ប៉ុន្តែ​គាត់​ធ្វើ​មិនសូវ​បានល្អ​ឡើយ​លើទឹក​ដី Bernabeu ជាមួយនឹង​កិច្ចព្រមព្រៀង​របស់​រូប​គេ​ហាក់​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ប៉ុណ្ណោះ​។​

​    ​កត្តា​នេះ​បានធ្វើឱ្យ​មានការ​ងឿងឆ្ងល់​ថា​តើ​មាន​តារាបាល់ទាត់​ណាខ្លះ​ដែល​រកបាន​តិចជាង Odegaard?

​    ​ខាងក្រោម​នេះ​គឺជា​បញ្ជី​កីឡាករ​ដែល​រក​ចំណូល​ក្នុង​មួយ​សប្តាហ៍​តិចជាង Martin Odegaard៖

​    ​- Anthony Martial - ៦៥.០០០ ផោន​
​    ​- Luke Shaw - ៧០.០០០ ផោន​
​    ​- Philippe Coutinho - ៧៥.០០០ ផោន​
​    ​- Emre Can - ៥៥.០០០ ផោន​
​    ​- Laurent Koscielny - ៧០.០០០ ផោន​
​    ​- Hector Bellerin - ៥០.០០០ ផោន​
​    ​- Toby Alderweireld - ៧៥.០០០ ផោន​
​    ​- Harry Kane - ៥០.០០០ ផោន​
​    ​- Ivan Rakitic - ៧៥.០០០ ផោន​
​    ​- Isco - ៦០.០០០ ផោន​
​    ​- Jese - ៧៥.០០០ ផោន​
​    ​- Leroy Sane - ៥៥.០០០ ផោន​

​    ​ចុះ Isco ដែល​នៅ Real Madrid វិញ​រកបាន​ប៉ុន្មាន​?

​    ​Isco រកបាន​តែ ២ ម៉ឺន​ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ដែល​នេះ​តិចជាង​កីឡាករ​វ័យ ១៧ ខាងលើ​ដែល​បានបង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង Real Madrid តែមួយ​លើក​ប៉ុណ្ណោះ ហើយ​ក្នុងនាម​ជា​កីឡាករ​ប្តូរ​ចូល​ទៀត​៕

adverise with khmeread
ប្រភព៖ SportBible

មតិយោបល់