adverise with khmeread Untitled 1

ស្តាប់​នាង​យុង ចាន់​កន្និកា រៀបរាប់​ពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង និង​ការអះអាង​របស់​នាង​ប្រឹម​ប្រិ​យ​

    ខ្មែរ​រីដ​បាន​រកឃើញ​ឃ្លី​ប​វីដេអូ​របស់​នាង​យុង ចាន់​កន្និកា ដែលមាន​រយ​:​ពេល ១២​នាទី​ធ្វើការ​បកស្រាយ​ពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង​ស្របពេល​ម្តាយ​របស់​នាង​កំពុង​ឈឺ​ផង ធ្វើ​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ទាំង​ម្តាយ​ទាំង​បងស្រី​ដែល​បាន​បាត់​ខ្លួន​នៅលើ​ទឹកដី​អាមេរិក​នោះ​។​
    បន្ទាប់ពី​បានឃើញ​ឃ្លី​ប​វិ​ដេ​អូ​នេះ លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ប្រតិកម្ម​ឆ្លើយតប​ជាមួយ​នាង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ទៀបភ្លឺ​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​នេះ ។​
    យោងតាម​ការបកស្រាយ​របស់​អ្នកនាង​កន្និកា ក្នុងដំណាក់កាល​ដំបូង​នេះ​នាង​គ្រាន់តែ​ចង់​ឲ្យ​ពុក​ម៉ែ​បងប្អូន​ប្រិយមិត្ត​អ្នក​អ្នកគាំទ្រ​ទាំងអស់​ព្យាយាម​យល់​ហេតុផល​នៃ​ការបាត់​ខ្លួន​របស់​បងស្រី​អ្នកនាង​ផ្ទាល់​ដែល​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប​ក៏​មិន​ចង់​ឲ្យ​មានរឿង​បែបនេះ​ដែរ​។​
    អ្នកនាង​បាន​បន្តថា "​បើសិនជា​ការបាត់​ខ្លួន​របស់​បងស្រី​អ្នកនាង​ជាការ​រត់គេច​នោះ​អ្នកនាង​នឹង​ចេញមុខ​សុំទោស រាល់​កំហុសរ​បស់បង​ស្រី​របស់​នាង​ទៅដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ជាពិសេស​អ្នកសិល្បៈ​ដូចគ្នា​ផងដែរ ។​ដូចនេះ​សូម​ផ្តល់​ពេលវេលា​សម្រាប់​ស្វែងរក​ដំណឹង​របស់​បងស្រី​នាង​សិន​"​។​
     នៅក្នុង​វីដេអូ​នោះ​អ្នកនាង យុង ចាន់​កន្និកា ក៏បាន​លើកឡើង​ពី​ឈ្មោះ​របស់ លោក សុះ ម៉ាច ដោយ​អ្នកនាង​លើកឡើងថា "​សូម​គោរព​ជូន​លោកពូ សុះ ម៉ាច ដែលជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដែល​ប្រៀបដូចជា​ឪពុកម្តាយ​របស់​យើងទាំងអស់គ្នា​ដូចនេះ​ខ្ញុំ​សូម​ឲ្យ​លោកពូ​មានការ​គិតពិចារណា​ឡើងវិញ​ហើយ​ជាពិសេស​ឲ្យ​យក​ច្បាប់​មក​និយាយ កុំ​យក​អ្វីដែល​យើង​គិត​ដោយ​ខ្លួនឯង​មក​និយាយ​"​។​
    នាង​បន្តថា "​ជំហាន​ដំបូង​នៃ​ច្បាប់​ទី​១ ទី​២ ទី​៣ បាន​ចារ​នៅក្នុង​ហ្នឹង​ដែល​បងស្រី​ខ្ញុំ​បាន​បាត់​ខ្លួន​ជិត​៤​ថ្ងៃ​ទៅហើយ យើង​អាច​ប្រើ​ភាសា​រត់គេច​មកជា​ការ​បាត់​ខ្លួន​ដើម្បី​ឲ្យ​ស្ងប់​ដល់​អ្នកសិល្បៈ​ទាំងអស់​កុំ​ឲ្យ​មានការ​ឆោឡោ​....."​។​
    ការលើកឡើង​បែបនេះហើយ​ទើប​លោក​សុះ ម៉ាច មានការ​មិន​ពេញ​ចិត្តនឹង​អ្នកនាង យុង ចាន់​កន្និកា ហើយ​បញ្ចេញ​វីដេអូ​ឃ្លឹប​នៅ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី ៩ មករា​នេះ ប្រតិកម្ម​ជាមួយ​នាង ។​
    ទន្ទឹមនឹងនេះ​ផងដែរ កញ្ញា​ប្រិមប្រិយ​ដែល​កំពុង​សម្តែង​នៅ​សហរដ្ឋអាមេរិក​ក៏បាន​បង្ហោះ​វីដេអូ​ឃ្លឹប​មួយ​ផងដែរ ដោយបាន​បកស្រាយ​ថា " នាង​ខ្ញុំ​គ្រាន់តែ​ជម្រាបជូន​នៅ​ព័ត៌មាន​មួយ​នេះ​ថា បងស្រី យុង ចាន់​សុធាវី​មិនបាន​រត់គេច​នោះទេ​យើងទាំងអស់គ្នា​សុទ្ធតែ​មិនទាន់​បានដឹង​ច្បាស់​ថា​ករណី​មួយ​នេះ ដែល​ម្ចាស់ Sponsor ដែល​បាន​ធានា​នាង​(​កញ្ញា​ប្រិមប្រិយ​) បងស្រី យុង ចាន់​សុធាវី និង​ពូ​ក្រិន ដែល​មក​សម្តែង​នៅ​សហរដ្ឋអាមេរិក​នេះ ហើយ​គាត់​បានដាក់​ពាក្យបណ្តឹង ទៅ​ប៉ូលិស​ហើយ​ដើម្បី​ស្វែងរក បងស្រី​យុង ចាន់​សុធាវី​។​
     នាង​ប្រឹម​ប្រិ​យ​បន្តថា ប៉ុន្តែ​មិនមែន​ពាក្យបណ្តឹង​ដែល​បងស្រី​យុង ចាន់​សុធាវី រត់គេចខ្លួន​នោះទេ ព្រោះ​គាត់​បាន​ទៅ​ហាត់ប្រាណ​ដូច​សព្វមួយដង នៅ​ម៉ោង​៧​ឬ​៨ ហើយ​យ៉ាងយូរ​១​ម៉ោង​គឺ​គាត់​ត្រឡប់​មកវិញហើយ ។​តែ​ម្តងនេះ​គឺ​មិនឃើញ​គាត់​ត្រឡប់មកវិញ​នោះទេ​។​ចំពោះ​ម្ចាស់ Sponsor ក៏បាន​សួរ​ទៅកាន់​នាង​ប្រិមប្រិយ​ថា ឯណា​ប្អូន​ធា​វី គាត់​ទៅណា​?
     កញ្ញា​ប្រិមប្រិយ​បន្តទៀតថា កញ្ញា​ក៏​មិន​ដែរ ព្រោះ​កញ្ញា​នៅ​បន្ទាប់​រៀងៗ​ខ្លួន រីឯ Facebook, Line និង​លេខ​ទូរស័ព្ទ​របស់​បងស្រី​យុង ចាន់​សុធាវី​ក៏​មិនអាច​ទាក់ទង​បាន​ទាំងអស់​...​ហើយ​សម្រាប់​សម្ភារៈប្រើប្រាស់​គឺ​នៅផ្ទះ​ម្ចាស់ Sponsor ទាំងអស់​គឺ​បាត់​តែម​នុស្ស​...៕
(​សូម​ស្តាប់​ឃ្លី​ប​វីដេអូ​របស់​នាង​កន្និកា​និង​នាង​ប្រឹម​ប្រិ​យ​)​

 

ជំរាបសួរពុកមែ៉បងប្អូនអស់ សូមមេត្តាជួយshare តៗ គ្នានៅការបកស្រាយពីការបាត់ខ្លួនរបស់បងស្រីនាងខ្ញុំនៅសហរដ្ធអាមេរិចផង និងសូមអោយបងប្អូនសារពត៌មានក្នុងស្រុកទាំងអស់ទំនាក់ទំនងមកនាងខ្ញុំផ្ទាល់បើសិនជាចង់ដឹងច្បាស់នៅករីណីបាត់ខ្លួនរបស់បងស្រីនាងខ្ញុំ យុងចាន់សុធាវីជៀសវៀងនៅការសរសេរខុស លេខទូរស័ព្ទ012265456 012303043 0717817777

Posted by Yung Chan Kanika on Thursday, January 7, 2016
 

 

Posted by Prem Prey on Wednesday, January 6, 2016

 

adverise with khmeread

មតិយោបល់