adverise with khmeread 1

ច្បាប់ Ballon d'Or ផ្លាស់ប្តូរ ខណៈដែល​ពានរង្វាន់​កំពូល​មួយ​នេះ​ផ្តាច់​ចេញពី Fifa

​    ​វាក់​ហាក់ដូចជា Lionel Messi និង Cristiano Ronaldo នឹង​លែង​ក្លាយជា​កីឡាករ​តែ​ពីររូប​គត់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​ឈ្នះ​ពានរង្វាន់ Ballon d’Or ទៀតហើយ​។​

​    ​នោះ​ក៏​ព្រោះតែ​សមាគមន​បាល់ទាត់​បារាំង​ឬ France Football ដែលជា​អ្នកបង្កើត​ពានរង្វាន់ Ballon d’Or សម្រាប់​កីឡាករ​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប បានបញ្ចប់​ភាពជា​ដៃគូ​ជាមួយ FIFA ហើយ​ច្បាប់​នៃ​ពានរង្វាន់​នេះ​ក៏​នឹងត្រូវ​ផ្លាស់ប្តូរ​ផងដែរ​។ FIFA មិនទាន់​ប្រកាស​ពី​គម្រោង​សម្រាប់​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំឆ្នាំ FIFA Player of the Year នៅឡើយ​ទេ ដែល​ពានរង្វាន់​នេះ​ធ្លាប់ជា​ពាន​កិត្តិយស​លំដាប់​ខ្ពស់បំផុត​របស់ FIFA រហូតដល់​មានការ​ច្របាច់​ចូលគ្នា​ជាមួយ Ballon d’Or ក្នុង​ឆ្នាំ ២០១០​។​

​     ចាប់តាំងពី​ពានរង្វាន់​ទាំងពីរ​ត្រូវបាន​បញ្ចូល​គ្នា​ក្នុង​ឆ្នាំ ២០១០ Messi បានឈ្នះ​វា​ចំនួន ៤ ដង (២០១០, ២០១១, ២០១២, និង ២០១៥) ខណៈ Ronaldo បានឈ្នះ​ចំនួន​ពីរដង (២០១៣ និង ២០១៤) ដែល​នេះ​ធ្វើឱ្យ​ពួកគេ​ក្លាយជា​កីឡាករ​តែ​ពីររូប​គត់​ដែល​បានឈ្នះ FIFA Ballon d’Or​។ Kaka ដែល​បច្ចុប្បន្នកំពុង​លេង​ឱ្យ Orlando City SC ជា​កីឡាករ​ចុងក្រោយ​គេ​ដែល​បាល​ឈ្នះ​ពានរង្វាន់ Ballon d'Or និង FIFA World Player of the Year ក្នុង​ឆ្នាំ ២០០៧​។​

​    ​ក្រោម​ច្បាប់​ថ្មី​ដែល​បានប្រកាស​ដោយ France Football គឺ​បញ្ជី​សម្រាំង​កីឡាករ​សម្រាប់​ពាន Ballon d’Or នឹង​បន្ថែម​ដល់​ទៅ ៣០ នាក់ ហើយ​កីឡាករ​បីនាក់​ចុងក្រោយ​នឹងមិន​ត្រូវបាន​ប្រកាស​ឡើយ មុននឹង​ពាន​ត្រូវបាន​បង្ហាញ​។ ការបោះឆ្នោត​សម្រាប់​ម្ចាស់​ពានរង្វាន់​នឹងត្រូវ​ធ្វើការ​សម្រេចចិត្ត​ដោយ​ក្រុមអ្នកកាសែត​សម្ងាត់​មួយក្រុម​វិញ ជាជាង​រាប់បញ្ចូល​ប្រធាន​ក្រុម​ជម្រើសជាតិ និង​គ្រូបង្វឹក​ដូច​កាលពីមុន​។​

​    ​ជ័យលាភី Ballon d’Or នឹងត្រូវ​ប្រកាស​មុន​ដំណាច់ឆ្នាំ​វិញ​។ នៅពេល FIFA ជា​អ្នក​ប្រគល់​ពានរង្វាន់​នេះ ជ័យលាភី​នេះ​តែង​ធ្វើ​នៅ​ព្រឹត្តិការណ៍​ធំ​ក្នុង​ខែមករា​។​

​    ​ប្រធាន FIFA ថ្មី​គឺ​លោក Gianni Infantino តាម​ដឹងបាន​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​ការផ្លាស់ប្តូរ​នេះ​ទៅជា​ការបែងចែក​ពានរ​ង្វាន់​ពីរ​ផ្សេងគ្នា ប៉ុន្តែ​មិនទាន់មាន​ការប្រកាស​ណា​មួយ​ទាក់ទង​នឹង​ពានរង្វាន់ FIFA's World Player of the Year នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ FoxSport

មតិយោបល់