ភ្នែកអាចប្រាប់រឿងរ៉ាវជាច្រើនអំពីបញ្ហាសុខភាព។ អ្នកជំនាញខាងកែវភ្នែកបានដឹងរាប់សតវត្សមកហើយ ថាភ្នែកគឺជាការបន្ថែមមួយទៀតនៃប្រព័ន្ធសរសៃប្រសាទរបស់យើង។
ភ្នែកមានសរសៃឈាម ចុងសរសៃប្រសាទ និងជាលិកាតភ្ជាប់ទៅនឹងសរីរាង្គគ្រប់កន្លែងនៅលើរាងកាយរបស់យើង។ លោកវេជ្ជបណ្ឌិត Bernard Jensen បានពណ៌នាភ្នែកដូចជាកញ្ចក់អេក្រង់ទូរទស្សន៍ដោយបង្ហាញពីផ្នែកភាគច្រើននៅក្នុងរាងកាយរបស់យើងដោយរលកនៃប្រតិកម្មសរសៃប្រសាទ ដូចយើងបញ្ជាតេឡេពីចម្ងាយដូចគ្នា។
តើវាមានន័យដូចម្ដេច?
ដោយត្រូវបានគេស្គាល់ថាជាចំណុច Psora ចំណុចដែលមានពណ៌ក្រហមតិចៗ ពណ៌ត្នោត ឬចំណុចខៀវនេះ គឺជាការបង្ហាញថាក្នុងរាងកាយមានជាតិពុលត្រង់កន្លែងណាមួយហើយ។ ចំណុច Psora នឹងមិនបាត់ឡើយ ដរាបណារាងកាយរបស់អ្នកមានជាតិពុល។ បើឃើញដូច្នេះសូមទៅជួបវេជ្ជបណ្ឌិតពិគ្រោះជំងឺ ដើម្បីធ្វើរោគវិនិច្ច័យព្យាបាលឱ្យបានត្រឹមត្រូវ៕
