adverise with khmeread 1

មិន​នឹកស្មាន ស្លឹក​ជីរវ៉ាន់ស៊ុយ​ក៏​អាច​ព្យាបាល​មុន ស្នាម​ជ្រួញ និង​អា​ឡែ​ស៊ី​កម្តៅថ្ងៃ​បានដែរ​

    ​នេះ​គឺជា​ក្រែ​ម​បង្កើតឡើង​ដោយ​ជីរវ៉ាន់ស៊ុយ និង​ក្រូចឆ្មា ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការលាង​សម្អាត​មុខ ស្នាម​ខ្មៅ ស្នាម​ជ្រួញ និង ធ្វើឱ្យ​មុខ​ស​។​

​    ​ក្រែ​ម​ជីរវ៉ាន់ស៊ុយ​នេះ​នឹងធ្វើ​ស្បែក​អ្នក​មើលទៅ​ពោរពេញ​ទៅដោយ​ពន្លឺ​រស្មី​និង​សុខ​ភាពល្អ​។ ជីរវ៉ាន់ស៊ុយ​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន ហើយ​ទឹក​របស់​វា​មាន​ជាតិ​ប្រេង​សំខាន់ ដោយ​ជាតិ​ប្រេង​នោះ​ផ្ទុក​នូវ​សារធាតុ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​។​

​    ​ដោយឡែក​ជីរវ៉ាន់ស៊ុយ​ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​ផ្ដាសាយ ជំងឺ​ទឹកនោម ជំងឺ​តម្រងនោម ទឹកនោមផ្អែម អស់កម្លាំង​ល្ហិតល្ហៃ និង​រលាក​ភ្នែក​ផងដែរ​។​

​    ​ជីរវ៉ាន់ស៊ុយ​មាន​ប្រសិទ្ធភាព​ក្នុង​បំបាត់​មុន និង​មុន​ក្បាល​ខ្មៅ​។ ខាងក្រោម​នេះ​គឺជា​វិធី​ធ្វើ​ជីរវ៉ាន់ស៊ុយ​សម្រាប់​ធ្វើឱ្យ​សម្រស់​ស្បែក​មុខស្រស់​ស្អាត​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក ២០០ មិ​ល្លី​លីត្រ​
​    ​- ជីរវ៉ាន់ស៊ុយ​ហាន់​រួច ២ ស្លាបព្រា​បាយ​។​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​ចាក់ទឹក​ចូលក្នុង​ឆ្នាំង​ដាំ​ឱ្យ​ពុះ បន្ទាប់មក​ដាក់​ជីរវ៉ាន់ស៊ុយ​ចូល បើកភ្លើង​តិចៗ និង​ទុកចោល ១៥ នាទី​។​

​    ​បន្ទាប់មកទៀត​ដក​ឆ្នាំង​ចេញ និង​ទុកចោល​ឱ្យ​វា​ត្រជាក់​។ ពេល​ត្រជាក់ ចាក់ទឹក​ក្រូចឆ្មា​ចូល​។ ចុងបញ្ចប់​ចាក់​វា​ចូលក្នុង​ដប និង​ទុក​វា​ក្នុង​ទូទឹកកក​។​

​    ​យក​វា​មក​លាប​លើ​មុខ​ដូចជា​ក្រែ​ម​លាបមុខ​ដែរ លាប​ព្រឹក​ម្ដង និង​ល្ងាច​ម្ដង​៕

adverise with khmeread
ប្រភព៖ themagicofhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់