adverise with khmeread 1

មើល​កាំភ្លើង​របស់​រុស្ស៊ី បាញ់​ចេញ ១.៨០០ គ្រាប់​ក្នុង​មួយ​នាទី ហើយ​សមត្ថភាព​របស់​វារឹតតែ​ញាក់សាច់​ជាងនេះទៀត​

     កាំភ្លើង ដែល​បង្កើតឡើង​សម្រាប់​បំពាក់​លើ​យន្តហោះ​ចម្បាំង T-50 ជំនា​ន់ទី ៥ កាលពីពេល​ថ្មីៗ​នេះ​បានធ្វើ​តេស្ត​សាកល្បង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យោធា​មួយ​នៅក្រៅ​ទីក្រុង​មូ​ស្គូ​។ 

​    ​ដោយ​បំពាក់​ពីលើ​ស្លាប​យន្តហោះ​គំរូ​ពី​យន្តហោះ​រុស្ស៊ី​មួយគ្រឿង កាំភ្លើង​ឈ្មោះ 9-А1-4071K បាន​បាញ់​ចេញ​ម្តង ១.៨០០ គ្រាប់​ក្នុង​មួយ​នាទី​។ 

​    ​ក្រុមហ៊ុន​ផលិត​កាំភ្លើង​នេះ​អះអាងថា វា​មាន​សមត្ថភាព​ទម្លុះ​រថ​ពាស​ដែក​ទំនើបៗ​ក្នុង​ចម្ងាយ​ជិត ២ គីឡូម៉ែត្រ​យ៉ាង​ងាយស្រួល​។ ហើយ​នេះ​ជាការ​កត់សម្គាល់​ដ៏​សំខាន់​មួយ​ក្នុងការ​បោះជំហាន​ទៅក្នុង​ការអភិវឌ្ឍ​សព្វាវុធ​សម្រាប់​យោធា​រុស្ស៊ី​។ 

​    ​កាំភ្លើង​នេះ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ត្រជាក់​ហួត​ថ្មី​មួយ ដែល​អនុញ្ញាតឱ្យ​វា​បាញ់​គ្រាប់​ចេញ​ក្នុង​ល្បឿន​លឿន​ដោយ​មិន​បារម្ភ​ថា​ក្បាល​គ្រាប់​នឹង​ផ្ទុះ​មុនពេល​បុក​ចំ​គោលដៅ​នោះទេ​។​

​    ​គេ​រំពឹងថា កាំភ្លើង​នេះ​នឹង​បំពាក់​សម្រាប់​ត្រៀម​ប្រើប្រាស់​លើ​យន្តហោះ T-50 នៅ​ឆ្នាំ ២០១៧ ហើយ​វា​ក៏​ជា​យន្តហោះ​រុស្ស៊ី​ដំបូង​ផងដែរ ដែល​ប្រើ​បច្ចេកវិជ្ជា​បំបាំងកាយ​៕

 

adverise with khmeread
ប្រភព៖ express

មតិយោបល់